អ្នកប្រមាញ់​រូបថត​ក្តៅខ្លួន​ពេលដែល ឡា​រ៉ា​ប៊ី​ង​ហ្គ​ល និង សាំ វ៉​ធិ​ង​តុ​ន រោលរាល​នៅ​មាត់សមុទ្រ​

, , Leave a comment

​ប្រទេស​អ៊ីតាលី : ប្រភពពី​គេហទំព័រ​កម្សាន្ត​មួយ​បាន​ចុះផ្សាយ​ពី​សកម្មភាព​របស់​តារា​ម៉ូ​ដែល​អូស្ត្រាលី​ដ៏​ល្បី​មួយរូប នាង ឡា​រ៉ា ប៊ី​ង​ហ្គ​ល (Lara Bingle) និង​តារា​សម្តែង​ប្រុស​ស្អាត​សាំ វ៉​ធិ​ង​តុ​ន (Sam Worthington) ដែល​ធ្វើ​ឲ្យ​អ្នកប្រមាញ់​រូបថត​ក្តៅខ្លួន​មិនតិច​ទេ ដោយសារ​ពួកគេ​បាន​ថើប បាន​ប្រឡែង និង មាន​សកម្មភាព​រោលរាល​ជាច្រើន​ទាំង​កាយ​ស្ទើរ​ស្លៀក​ខ្យល់​ដណ្តប់មេឃ នា​មាត់សមុទ្រ​មួយ​នៅ​អ៊ីតាលី​។​

 

​ការបង្ហាញ​សកម្មភាព​របស់ តារា​ម៉ូ​ដែល នាង ឡា​រ៉ា ប៊ី​ង​ហ្គ​ល (Lara Bingle) និង​ប្រុស​ស្អាត​សាំ វ៉​ធិ​ង​តុ​ន (Sam Worthington) ថើប​ជញ្ជក់ និង​រមៀល​លើ​គ្នា​ជា​សាធារណៈ នៅ​មាត់សមុទ្រ​បែបនេះ​បានធ្វើ​ឲ្យ​មហាជន​មិន​ហ៊ាន​ងាក​ចេញពី​ទស្សនីយភាព និង​គូសង្សារ ពីរ​នាក់​នេះឡើយ ហើយ​កែវភ្នែក​ម្នាក់ៗ​ហាក់ដូចជា​ជាប់​នឹង​សកម្មភាព​ដ៏​សែន​ទាក់ទាញ​នោះ ទ្វេ​ឡើង​ពេល​គេ​ឃើញ​នាង​រមួលខ្លួន​នៅលើ​កន្លៀត​ផ្ទាំង​ថ្ម ក្រោយពី​ចាកចេញ​ពី​ប្រឡែង​គ្នា នៅក្នុង​ទឹកសមុទ្រ​។​

 

​តារា​ស្រី​ឡា​រ៉ា ក្នុង​វ័យ​២៦​ឆ្នាំ បាន​ជួប​តារា​តួ​អវតារ​ប្រុស​ស្អាត អាយុ​៣៧​ឆ្នាំ ពេល​ពួកគេ​ជួបគ្នា នា​ក្រុង​ញូវយ៉ក កាលពី​ខែកញ្ញា ឆ្នាំមុន ហើយ​ទំនាក់ទំនង​នេះ​ក៏មាន​រហូតមក​។ ពួកគេ​មិន​ខ្លាច​កែវភ្នែក​មហាជន​ឡើយ ពួកគេ​តែងតែ​ធ្វើបែបនេះ​ដោយ​ឥត​ខ្មាសអៀន​ឡើយ​៕ ប្រភព​បន្ថែម

Lara Bingle 1a

Lara Bingle 1d Lara Bingle 1c Lara Bingle 1b  Lara Bingle 1 Lara Bingle

 

 

Leave a Reply

(*) Required, Your email will not be published