ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ជា​ជម្រើស​ដែល​លោក​ផ្កាយ​ពីរ មុំ សោភ័ណ យកមកប្រើ ដើម្បី​គេចចេញ​ពី​បញ្ហា ដែលជា​វប្បធម៌​អ្នកមាន​លុយ មានអំណាច​

, , Leave a comment

​រាជធានី​ភ្នំពេញ : ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២​ម្នាក់​ ជា​ថៅកែ​យានដ្ឋាន​ជួសជុល​រថយន្ត​MSP​ពេលនេះ​ត្រូវបាន​សមត្ថកិច្ច​ប្រាប់ថា កំពុង​រត់ការ​ខ្វែងដៃខ្វែងជើង​ដើម្បី​បិទ​សំណុំរឿង​មិន​ឲ្យ​ក​ង​រា​ជ​អា​វុធហត្ថ រាជធានី​ភ្នំពេញ​បន្ត​ស៊ើបអង្កេត​និង​តាម​ចាប់ខ្លួន ។ មន្ត្រី​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ​បាន​ប្រាប់ថា​លោក​ឧ​ត្ត​ម​សេនីយ៍ មុំ សោភ័ណ វ័យ​ជាង​៤០​ឆ្នាំ ពេលនេះ​ស្ថិត​ក្នុងការ​តាម​ចា​ប់​ខ្លួន​ពី​សំណាក់​សមត្ថកិច្ច​ ពី​លោក​បាន​ដក​កាំភ្លើង​បាញ់​កូនចៅ​របស់ខ្លួន​ ឲ្យ​របួស​កាលពីពេល​ថ្មីៗ​នៅ​សង្កាត់​កន្ទោក។ បើទោះបី​ជាការ​ប្រមាញ់​កងរាជអាវុធហត្ថ​កំពុង​ក្តៅគគុក​យ៉ា​ង​ណា​ក៏​ដោយក៏​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ​ត្រូវ​បាននិងកំពុង​រត់កា​រ​ដើម្បី​បញ្ចប់​សំណុំរឿង​ផងដែរ​។​

 

​ជនរងគ្រោះ​ឈ្មោះ សន រតនា អាយុ​២៧​ឆ្នាំ មិនអាច​ទំនាក់ទំនង​ស​សុំ​ការបំភ្លឺ​បន្ថែម​បានទេ ដោយ​ទូរស័ព្ទ​មិន​ចូល​។ លោក​ឧ​ត្ត​ម​សេនីយ៍ មុំ សោភ័ណ ក៏​មិនអាច​ទំនាក់ទំនង​សុំ​ការពន្យល់​បានដែរ​រឿងនេះ​។​

 

​សូមបញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២​ម្នាក់​បាន​ខឹង​បុគ្គលិក​សុំ​ឈប់​និង​សុំ​តម្លើង ប្រាក់ខែ​បាន​ដក​កាំភ្លើង​បាញ់​២​គ្រាប់​ធ្វើ​ឲ្យ​រងរបួស​១​គ្រាប់​បៀម ជាប់​ភ្លៅ​ខាងស្តាំ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ធ្វើ ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២១ ខែកក្កដា នៅ​យានដ្ឋាន​ជួសជុល​រថយន្ត MSP តាម​បណ្តោយ​ផ្លូវលំ ស្ថិត​ក្នុងភូមិ​កន្ទោក​ខាងត្បូង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​មានឈ្មោះ សន រតនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជា​អ្នកបើកប​រថយន្ត នៅ​ក្រុមហ៊ុន MSP ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រែ​ជា ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត បាន​បង្ហើប​ទាំង​លាក់លៀម​ថា ថៅកែ​ដែលជា​អ្នកបាញ់​បោះ​ជា​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២ នៅ​ជួរ​អង្គរក្ស មានឈ្មោះ មុំ សោភ័ណ ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ។​

 

​ប្រភព​ដដែល​បន្តទៀត​ថា កន្លងមក​ក្រុមហ៊ុន​ខាង​នេះ​មាន​បុគ្គលិក​និង​កម្មករ​សុំ​ឈប់​បន្តបន្ទាប់ គ្នា​អស់​ច្រើន​នាក់​ពេក ប៉ុន្តែ​ជនរងគ្រោះ​មិនបាន​បញ្ជាក់ថា ដោយសារ​មូលហេតុ​អី​បានជា​បុគ្គលិក​នាំគ្នា​សុំ​លាឈប់​ទេ មុនពេល​កើតហេតុ​រូបគេ​បាន​សុំ​ថៅកែ​ឈប់​ធ្វើការ​ដែរ ស្រាប់តែ​ធ្វើ​ឲ្យ​ថៅកែ​មួម៉ៅ​នឹង​បុគ្គលិក​ឈប់​ច្រើន​នាក់​ពេក ហើយ​កំពុងតែ​ខាត​ឡុងចុង​ដោយសារ​សមត្ថកិច្ច​ទើបនឹង​ចាប់​រថយន្ត​ផង​នោះ​ក៏ បាន​ដក​កាំភ្លើងខ្លី​បាញ់​ជនរងគ្រោះ​ចំនួន​២​គ្រាប់​បណ្តាល​ឲ្យ​របួស​១ គ្រាប់​ចំ​ភ្លៅ​ខាងស្តាំ​បៀម​គ្រាប់​ជាប់​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

 

​ដោយឡែក​សមត្ថកិច្ច​បា​ន​បង្ហើប​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុគ្គលិក​បាន​ទំនាស់​ជាមួយ​ថៅកែ រឿង​សុំ​តម្លើង​ប្រាក់ខែ​អត់​មាន​សុំ​លាឈប់​ពី​ការងារ ធ្វើ​ឲ្យ​ថៅកែ​ខឹង​ដក​កាំភ្លើង​បាញ់​បុគ្គលិក​រងរបួស​ដឹកយក​ទៅ​ព្យាបាល​នៅ មន្ទីរពេទ្យ កាល់ម៉ែត​បាត់ ហើយ​ទើប​មានការ​ភ្ញាក់ផ្អើល​សមត្ថ​កិច្ច​ចុះទៅ​ដល់ ប៉ុន្តែ​នៅ​ក្រុមហ៊ុន​សុទ្ធ​មាន​យោធា​នៅ​ឈរ​ការពារ​ច្រូងច្រាង ដោយ​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ក៏​ត្រឡប់មកវិញ​អស់ ចំណែក​អ្នកយកព័ត៌មាន​ពេលទៅដល់​ឃើញ​ហើយក៏​មិន​ហ៊ាន​ថត​ដែរ​។​

 

​ប​ច្ច​ប្បន្នករណីនេះជនបង្កឈ្មោះ មុំ សោភ័ណ ជា​ថៅកែ​ក្រុមហ៊ុន​ដឹកជញ្ជូន MSP ដែល​អាង​អំណាច​ខ្លួន​ជា​ឧត្ដមសេនីយ៍ ផ្កាយ​២ ត្រូវបាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ កំពុង​តាម​ចាប់ខ្លួនយកមក​ចាត់ការ​តាមច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌ ដល់​ជនរងគ្រោះ និង​ជា​មេរៀន​សម្រាប់ដល់​អស់លោក​ឧ​ត្ត​ម​សេនីយ៍ អាង​អំណាច​មួយចំនួនទៀត កុំ​ឲ្យ​ប្រព្រឹត្ត និង​បាញ់បោះ ដោយ​សេរី មកលើ​កូនឈ្នួល​របស់ខ្លួន ឲ្យ​រងរបួស​ធ្ងន់​។​

 

​សូម​បញ្ជាក់​ថា ​ករណីនេះ​ជនសង្ស័យ​ផ្កាយ​២ ដែលជា​ថៅកែ​ក្រុមហ៊ុន​ដឹកជញ្ជូន MSP ដោយ​អាង​អំណាច​ខ្លួន​បាន​កំពុង​រត់ការ​ខ្វែងដៃខ្វែងជើង ដើម្បី​បិទ​សំណុំរឿង​មិន​ឲ្យ​កង​រាជ​អាវុ​ធហ​ត្ថ​​រាជធានី​ភ្នំពេញ បន្ត​ស៊ើបអង្កេត និង​តាម​ចាប់ខ្លួន​លោក​យកមក​ចាត់ការ​តាមច្បាប់​ក្នុងករណី​បាញ់​កម្មករ​ខ្លួន​នោះទេ​

24-7-2014

 

Leave a Reply

(*) Required, Your email will not be published