នគរបាល​ឃាត់ខ្លួន ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ៣ នាក់ នៅ​ក្រុង​តាខ្មៅ​

, , Leave a comment

​ខេត្តកណ្តាល : ជនសង្ស័យ​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈដែល​ក្រុម​ជនសង្ស័យ​កំពុង​ប្រើប្រាស់​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​១៨​និង​៤០​នាទី ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ត្រង់ចំណុច​ផ្ទះជួល​របស់​ឈ្មោះ លី យូ​ស្រ៊ាង ក្នុង​ក្រុមទី​៣៥ ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

 

​ប្រភពពី​មន្ត្រីនគរបាល​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មាន​គ្នា​៣​នាក់​ទី​១-​ឈ្មោះ អាល់​បារី អា​ពូ​បា​កា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខែ្មរ​អ៊ិ​ស្លាម ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ មាន​ស្រុកកំណើត ក្នុង​សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​, ទី​២-​ឈ្មោះ សាក់ ស្រីមុំ ភេទ​ស្រី អាយុ​២៣​ឆ្នាំ និង​ទី​៣-​ឈ្មោះ  សាក់ ស៊ុន​ណា​រី ភេទ​ស្រី អាយុ​២០​ឆ្នាំ ទាំងពីរ​នាក់​មានស្រុក​កំណើត​ភូមិ​បឹង​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ក្នុង​ក្រុមទី​៣៥ ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ។

 

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​រកឃើញ​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។​ ​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​សាកសួរ និង​កសាង​សំណុំរឿង​ប្រគល់​ទៅ​នគរបាល​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន យកទៅ​ចាត់​ការបន្ត​តាមច្បាប់​តាម​នីតិវិធី​៕

 24-7-2014 (2)

24-7-2014 (1)

 

Leave a Reply

(*) Required, Your email will not be published