ចេញពី​ផឹកស៊ី ជិះ​ម៉ូតូ​ទៅផ្ទះ​ប្រ​ញ៉ាប់​ទៅ​ជល់​គូទ​រថយន្ត របួសធ្ងន់​

, , Leave a comment

​ខេត្តកណ្តាល : បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ខណៈ​ជិះ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​បាត់បង​ម្ចាស់ការ ហើយ​ជ្រុល​ទៅបុក​រថយន្ត​ពីក្រោយ​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤  ស្ថិតនៅ​ចំណុច​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូ​២៧​និង​២៨ ក្នុងភូមិ​ត្រពាំង​រាំង ឃុំ​ព្រែ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សុខ ហេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1C.3332 ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ ក៏បាន​ជ្រុល​បុក​រថយន្ត​ពីក្រោយ​ពេញទំហឹង​ដែល​បណ្ដាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​។ ចំណែក​ភាគី​រថយន្ត​បាន​បើក​ទៅបុក​ចាក​ចេញពី​កន្លែងកើតហេតុ​យ៉ាង​សុវត្ថិភាព​។​

 

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ថ្នល់ទទឹង​។ ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​រក្សាទុក​នៅ​អធិការដ្ឋាន​រង់ចាំ​ក្រុមគ្រួសារ​ជនរងគ្រោះ​យកទៅ​ជួលជុល​៕

 24-7-2014 (2)

24-7-2014 (1)

 

Leave a Reply

(*) Required, Your email will not be published