ឈ្មោះ ឱ ប៊ុន​ណែ​ល កូន​មេ​ប៉េអឹម​ខេត្តបន្ទាយមានជ័យ​ និង​បក្ខពួក​ជាម​ន្ត្រី​​យោធា ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​និង​ដកហូត​ថ្នាំញៀន​ប្រមាណ​កន្លះ​គីឡូក្រាម

, , Leave a comment

​រាជធានី​ភ្នំពេញ : ​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២១ ខែកក្កដា​ ​ឆ្នាំ​២០១៤​កន្លងមកនេះ  កម្លាំង​នគរបាល​ការិយាល័យ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួង មហាផ្ទៃ​បាន ចាប់ខ្លួន កូន​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ រួមទាំង​បក្ខពួក ចំនួន ៤ នាក់ ផ្សេងទៀត ដែលជា​មន្ត្រី​ទាហាន​និង​ប៉េអឹម​ខេត្តសៀមរាប ត្រូវបាន ចាប់ខ្លួន នៅក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ហើយ​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា និង​ចៅក្រម សាកសួរ ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន  ប្រមាណ​កន្លះ​គីឡូក្រាម នៅ​ថ្ងៃទី​២៣ ខែកក្កដា​ឆ្នាំ​២០១៤ នេះ​បើតាម​ការបញ្ជាក់ ពី​មន្ត្រីជាន់ខ្ពស់ អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​ឲ្យ​ដឹង នៅ​ថ្ងៃទី​២៣ ខែកក្កដា ។

 

បើតាម​ប្រភព​ច្បាស់​ការណ៍ បាន​បង្ហើប​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន ៥​នាក់ ដែល​កម្លាំង​ប៉ូលិស  មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចាប់ខ្លួន​គឺ​ក្នុងនោះ មានឈ្មោះ ឱ ប៊ុន​ណែ​ល ត្រូវជា​កូនលោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិ​ន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និង​ម្នាក់ទៀត លោក​វរៈសេនីយ៍ កែ គឹម​លាន ជា​មន្ត្រី​កងរាជអាវុធហត្ថ ខេត្តសៀមរាប រួមទាំង​បក្ខពួក ៣​នាក់ ផ្សេងទៀត ជា​មន្ត្រី​ទាហាន​។ ការឃាត់ខ្លួន បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២១ ខែកក្កដា នៅក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយ​រកឃើញ​ថ្នាំញៀន ប្រភេទ​ទឹកកក ១ កញ្ចប់​ធំ ប្រមាណ​កន្លះ​គីឡូក្រាម​៕

 

Leave a Reply

(*) Required, Your email will not be published