ដើរ​តាមផ្លូវ ត្រូវ​ក្រុម​ជនល្មើស​កាប់​ជាច្រើន​ពូថៅ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ដេក​សន្លប់​ក្នុង​ថ្លុកឈាម​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ជនសង្ស័យ​ព្រួត​គ្នា​កាប់​ជាច្រើន​ពូថៅ បណ្តាល​ឲ្យ​ដេក​ដួល​ក្នុង​ថ្លុកឈាម​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៤ នៅក្បែរ​គល់ស្ពាន​អាកាស​ក្បាលថ្នល់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ក្រុម​ជនល្មើស​កាប់​នោះ​មានឈ្មោះ ថន អាយុ​២៨​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ស្នាក់នៅ​ខាងក្រោយ​សាលាសង្កាត់​ចាក់អង្រែលើ ។ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ដើរ​ឯង​ពី​កើ​តទៅ​លិច ដល់​ចំណុច​ខាងលើ​ស្រាប់​តែមាន ជនដៃដល់​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​មួយគ្រឿង​ឌុប​គា្ន​មក​ឈប់ ហើយ​មាន​មា្ន​ក់​ដែល​ជិះ​នៅ​ខាងក្រោយ ចុះ​ពីលើ​ម៉ូតូរ​ត់ទៅ​កាប់​ជនរងគ្រោះ​ត្រូវ​ចំនួន​២​ពូថៅ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ដេក​ដួល​ក្នុង​ថ្លុកឈាម នៅ​និង​កន្លែងកើតហេតុ​នោះ​តែម្តង ចំណែកឯ​ជនដៃដល់​ភា្ល​មៗ​នោះបាន​រត់ឡើង​ជិះ​ម៉ូតូ គេច​ចេញទៅ​បាត់អស់​ដោយ​សុ​វត្ថ​ភាព បន្សល់ទុក​ត្រឹមតែ​ការ​ភា្ញ​ក់​ផ្អើល​ប៉ុណ្ណោះ ។​

 

​ក្រោយពេល​កើតហេតុ​ប្រជាពលរដ្ឋ​នៅក្បែរ​នោះបាន​ទូរស័ព្ទ​ហៅ​រថយន្ត​សាមុយ ដឹកបញ្ជូន​នាំយកទៅ​ជួយ​ធ្វើការ​សង្គ្រោះ​នៅ​ពហុ​ព្យាបាល​១១៥ ប៉ុន្តែ​ដោយសា​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក បាន​បញ្ជូន​បន្តទៅ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​វិញ ៕

23-7-2014

 

Leave a Reply

(*) Required, Your email will not be published