ព្រោះតែ​គ្មាន​ប្រាក់ខែ​សម្រាប់​តម្លើង មន្ត្រី​យោធា​ផ្កាយ​២ បាញ់​ជនរងគ្រោះ ដើម្បី​បង្ហាញ​នូវ​ឥទ្ធិពល

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ថៅកែ​យានដ្ឋាន​ជួសជុល​រថយន្ត​MSP​ម្នាក់​ដែល​គេ​ដឹងថា​ជា​មន្ត្រី​យោធា​ផ្កាយ​២ មួម៉ៅ​ខឹង​បុគ្គលិក សុំ​ឈប់​និង​សុំ​តម្លើង​ប្រាក់ខែ​ដក​កាំភ្លើង​បាញ់ ២​គ្រាប់​ធ្វើ​ឲ្យ​រងរបួស​១​គ្រាប់​បៀម​ជាប់​ភ្លៅ​ខាងស្តាំ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​កាល់ម៉ែត​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល ពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៤ នៅ​យានដ្ឋាន​ជួសជុល​រថយន្ត MSP តាម​បណ្តោយ​ផ្លូវលំ ស្ថិត​ក្នុងភូមិ​កន្ទោក​ខាងត្បូង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

 

​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​មានឈ្មោះ សន រតនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជា​អ្នកបើកប​រថយន្ត នៅ​ក្រុមហ៊ុន MSP ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រែ​ជា ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត បាន​បង្ហើប​ទាំង​លាក់លៀម​ឲ្យ​ដឹងថា ថៅកែ​ដែលជា​អ្នកបាញ់​បោះ​ជាម​ន្ត្រី​យោធា​ផ្កាយ​២ មានឈ្មោះ មុំ សោភ័ណ ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ។​

 

​ប្រភព​ដដែល​បន្តទៀត​ថា កន្លងមក​ក្រុមហ៊ុន​ខាង​នេះ​មាន​បុគ្គលិក​និង​កម្មករ​សុំ​ឈប់​បន្តបន្ទាប់​គ្នា​អស់ ច្រើន​នាក់​ពេក ប៉ុន្តែ​ជនរងគ្រោះ​មិនបាន​បញ្ជាក់ថា​ដោយសារ​មូលហេតុ​អី​បានជា​បុគ្គលិក​នាំគ្នា​សុំ លាឈប់​ទេ មុនពេល​កើតហេតុ​រូបគេ​បាន​សុំ​ថៅកែ​ឈប់​ធ្វើការ​ដែរ ស្រាប់តែ​ធ្វើ​ឲ្យ​ថៅកែ​មួម៉ៅ​នឹង​បុគ្គលិក​ឈប់​ច្រើន​នាក់​ពេក ហើយ​កំពុងតែ​ខាត​ឡុងចុង​ដោយសារ​សមត្ថកិច្ច​ទើបនឹង​ចាប់​រថយន្ត​ផង​នោះ ក៏បាន​ដក​កាំភ្លើងខ្លី​បាញ់​ជនរងគ្រោះ​ចំនួន​២​គ្រាប់ បណ្តាល​ឲ្យ​របួស​១​គ្រាប់​ចំ​ភ្លៅ​ខាងស្តាំ​បៀម​គ្រាប់​ជាប់​បាន​បញ្ជូនទៅ ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។​

 

​ដោយឡែក​សមត្ថកិច្ច​បា​ន​បង្ហើប​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុគ្គលិក​បាន​ទំនាស់​ជាមួយ​ថៅកែ រឿង​សុំ​តម្លើង​ប្រាក់ខែ​អត់​មាន​សុំ​លាឈប់​ពី​ការងារ ធ្វើ​ឲ្យ​ថៅកែ​ខឹង​ដក​កាំភ្លើង​បាញ់​បុគ្គលិក​រងរបួស​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ កាល់ម៉ែត​បាត់ ហើយ​ទើប​មានការ​ភ្ញាក់ផ្អើល​សមត្ថ​កិច្ច​ចុះទៅ​ដល់ ប៉ុន្តែ​នៅ​ក្រុមហ៊ុន​សុទ្ធ​មាន​យោធា​នៅ​ឈរ​ការពារ​ច្រូងច្រាង ដោយ​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ក៏​ត្រឡប់មកវិញ​អស់ ចំណែក​អ្នកយកព័ត៌មាន​ពេលទៅដល់​ឃើញ​ហើយក៏​មិន​ហ៊ាន​ថត​ដែរ ៕

a297

 

Leave a Reply

(*) Required, Your email will not be published