កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល គ្មាន​ឥទ្ធិពល​ចំពោះ​លោក ឃ្លោក រ៉ូ​ស៊ី​ដា​ ​ប៉ូលិស សេដ្ឋកិច្ច​ខេត្តសៀមរាប ក្នុងការ​ប្រមូល​លុយ​ពីបទ​ល្មើស​គ្រប់​ប្រភេទ​

, , Leave a comment

​ខេត្តសៀមរាប ៖ ជា​យូ​ណាស់​មកហើយ​ដែល​លោក ឃ្លោក រ៉ូ​ស៊ី​ដា មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប ត្រូវបាន​គេ​បង្ហើប​ប្រាប់ថា​កំពុងតែ​យក​តួនាទី​អង្គរ​ភាព​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ទៅ​ប្រមូល​លុយ​ពីបទ​ល្មើស​គ្រប់​ប្រភេទ​ជាពិសេស​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ និង​ស្របច្បាប់​មិន​ខ្វល់​ពី​កំណែ​ទម្រ​ង​ស៊ីជម្រៅ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បន្តិច​សោះឡើយ ហើយ​ករណីនេះ លោក សឿន សេន នាយការិយាល័យ​ធ្លាប់​បានធ្វើ​ការអះអាង​ប្រាប់​អ្នកកាសែត​ថា លោក​មិនបាន​អនុញាតិ​ឲ្យ​មន្ត្រី​របស់លោក​ទៅ​ដាក់​ប៉ុស្ដិ៍ ឬ​ដើ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​ឈើ​នោះឡើយ​។​

 

​លោក​ប្រធានការិយាល័យ​បដិសេធ​យ៉ាងនេះ​ក្ដី ក៏​វា​សម​ហេតុ​សម​ផល​ដែរ ប៉ុន្តែ​ទោះបីជា​លោក សឿន សេន បដិសេធ​យ៉ាងណាក៏ដោយ​ក៏​គេ​សង្កេតឃើញ​លោក ស៊ី​ដា ដែល​គេ​បាន​ស្គាល់​ថា ជា​ប៉ូលិស​សេដ្ឋកិច្ច​ក្រោម​ឱវាទ​លោក សឿន សេន នោះបាន​នឹង​កំពុងតែ​ធ្វើ​សកម្មភាព​ដេញ​រថយន្ត​ដឹកឈើ បង្ខំ​ឲ្យ​បង់លុយ​ជា​ថ្នូ​ទៅនឹង​មិនមាន​ការបង្ក្រាប ប៉ុន្តែ​បើ​រថយន្ត​ដឹក​បទល្មើស​ណា​មិន​បង់លុយ ឬ​តេ​ប្រាប់​ទេ​គេ​នឹង​ចាប់​ឃាត់ទុក​ប្រគល់​ឲ្យ​ជំនាញ​តែម្ដង​។​

 

​មន្ត្រី​សមត្ថកិច្ច​មួយរូប​បាន​បង្ហើប​ថា​សកម្មភាព​លោក​ស៊ី​ដា​ដែល​បាន​ប្រមូល​លុយ​ពី​សកម្មភាព​ដឹក​បទល្មើស​គ្រប់​ប្រភេទ​នេះ បានកើត​មាន​ជា​យូ​ណាស់​មកហើយ​ហើយ​នៅពេល​គេ​ធ្វើ​សកម្មភាព​ប្រដេញ​ម្ដងៗ គឺ​បាន​បើករថយន្ត​របស់គេ​ម៉ាក​កាមរី ឆ្លាម​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2G-1945 លឿន​ដូច​ហោះ ឬ​ដូច​រឿង​ហុងកុង​អីចឹង​។ លោក ឃ្លោក រ៉ូ​ស៊ី​ដា មន្ត្រីប៉ូលិស​សេដ្ឋកិច្ច​ខេត្តសៀមរាប ដែល​ទទួលរង​នូវ​ការចោទប្រកាន់​នេះ​មិនអាច​ធ្វើការ​អត្ថាធិប្បាយ​បំភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល ៕

 

Leave a Reply

(*) Required, Your email will not be published