កីឡាករ William Carvalho ជា​ចំណុច​ចាប់អារម្មណ៍ ដែល​ក្លិប Arsenal និង Man Utd កំពុងដណ្តើម​គ្នា​ទិញ​

, , Leave a comment

​តាម​ប្រភពព័ត៌មាន​ពី​ដេលី​ម៉េ​ល ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​បានឱ្យដឹងថា ក្លិប​យក្ស​ពីរ​ក្នុង​ក្របខណ្ឌ​អង់គ្លេស​ប្រឺ​មី​ញេ​លី​ក គឺ​ក្លិប​កាំភ្លើង​ធំ Arsenal និង​បិសាច​ក្រហម Man Utd កំពុងដណ្តើម​គ្នា​ប្រមាញ់​យក​កីឡាករ​ខ្សែបម្រើ​ការពារ William Carvalho ពី​ក្លិប​បាល់ទាត់​ព័រ​ទុយ​ហ្គា​ល់ Lisbon ។​

 

​ក្លិប​កាំភ្លើង​ធំ​បាន​ជះ​លុយ​ជិត​៦០​លាន ដុល្លារ ដើម្បី​ប្រមាញ់​យក​កីឡាករ​វ័យ​២៥​ឆ្នាំ ខណៈដែល​កីឡាករ​រូបនេះ​កំពុង​ស្ថិតក្នុង​រា​៉​ដា​ប្រមាញ់​របស់​ក្លិប​បិសាច ក្រហម Man Utd   ដែរ ។​ក្លិប Man Utd មានបំណង​ទិញ​កីឡាករ​នេះ​យូរ​មកហើយ ក៏ប៉ុន្តែ​មិនអាច​ឈានទៅដល់​កិច្ចព្រមព្រៀង​គ្នា​បាន​កាលពី​ឆ្នាំទៅ មិញ ។ កីឡាករ William Carvalho បាន​ចូល​មកលេង​ឱ្យ​ក្លិប Lisbon កាលពី​ឆ្នាំ​២០១១ ។ នៅ​ជាមួយ​ក្លិប Lisbon ធ្លាប់​ស៊ុត​បាល់​បាន​៤​គ្រាប់​ក្នុង​៣០​ប្រកួត ៕

maxresdefault article-0-1B2FCCB300000578-635_634x525

 

Leave a Reply

(*) Required, Your email will not be published