លោក ប្រាក់ សំបូរ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល និង​ស្រុក​ឆ្លូង ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណីត និង​សត្វព្រៃ យ៉ាង​គគ្រឹកគគ្រេង​

, , Leave a comment

​ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បានអោយដឹងថា សកម្មភាព ដឹកជញ្ជូន​ឈើ​ប្រណីត និង​សត្វ ឆ្លងកាត់​ស្រុក​ស្នួល និង​ស្រុក​ឆ្លូង​ទៅ​លក់​នៅឯ​ប្រទេស​វៀតណាម កាន់តែ​គគ្រឹកគគ្រេង​យ៉ាង​អណាធិបតេយ្យ ខណៈដែល​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មាន​លោក លោក ប្រាក់ សំបូរ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល និង​ស្រុក​ឆ្លូង ឃុបឃិត​បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំងនោះ ដឹក​ទាំង​កណ្តាល​ថ្ងៃ​ចែស គ្មាន​ខ្លាចញញើត​អ្វី​ឡើយ​មិនដឹង​ជា លោក ប្រាក់ សំបូរ លា​បាតដៃ​ទទួល​ប្រាក់​ពី​ក្រុម​ឈ្មួញ​​បាន​ផលប្រយោជន៍​ប៉ុន្មាន​ម៉ឺន​ដុល្លា​នោះទេ​។ ​ព្រោះថា​រាល់ថ្ងៃ​យប់​យ៉ាងហោចណាស់​ក៏មាន​​រថយន្ត​ដឹកឈើ​ប្រ​ណឹ​ត និង​ឈើក្រហម​ចាប់ពី​៦០​ទៅ​៨០​ឡាន ​ដែល​ឆ្លងកាត់​ស្រុក​ស្នួល​ទៅ​​លក់​នៅឯ​ប្រ​ទេ​ស​​វៀតណាម​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លើក​សំនួ​រថា​តើ​លោក ប្រាក់ សំបូរ​ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល និង​ស្រុក​ឆ្លូង ជា​សម​ត្ត​កិច្ច​រដ្ឋ​បា​ល​​ព្រៃឈើ​មាន តួនាទី​ធ្វើ​អី​បានជា​មិន​បង្ក្រាប​?

17-5-2014 (1)

thy 17-5-2014 (2) 17-5-2014 (3) 

 

Leave a Reply

(*) Required, Your email will not be published