លោក ឡេង សារ៉ាន់ នាយប៉ុស្តិ៍​នគរបាល ក្បាល​អ​ន្សោ​ង ប្រើ​កាំភ្លើងខ្លី ទិញ​ព្រហ្មចារី​យ៍​ពី​ក្មេងស្រី​រងគ្រោះ​យ៉ាង​ព្រៃផ្សៃ​

, , Leave a comment

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ នាយប៉ុស្តិ៍​នគរបាល​ប្រចាំការ​នៅ​ច្រករបៀង​ក្បាល​ទន្សោង​បាន​ប្រើប្រាស់​អាវុធខ្លី​មក​គំរាម និង​វាយ​ធ្វើបាប​មកលើ​រាងកាយ​ថែមទាំង​ចាប់រំលោភ​សេពសន្ថវៈ​មកលើ​អនិកជន​អាយុ​១៥​ឆ្នាំ​បានសម្រេច​ចំនួន​២​លើក និង​ឃុំខ្លួន​អស់​រយៈពេល​២​យប់​២​ថ្ងៃ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៤ ឋិត​នៅក្នុង​ប៉ុស្តិ៍នគរបាល​ប្រចាំការ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​ចំណុច​ច្រករបៀង​ក្បាល​ទន្សោង​ក្នុងភូមិ​អូរ​គ្រញូង ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ហើយ​បែកការ​ត្រូវ​ក្រុមគ្រួសារ​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល ស្រុក​អន្លង់វែង ចំណាត់ការ​អន្តរាគមន៍​ឃាត់ខ្លួន​ជនជាប់ចោទ​បាន នៅ​ចំណុច​ភ្នំ​ត្បាល់ ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខណៈ​ព្យាយាម​រត់គេចខ្លួន កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៤​។​

 

​ប្រភពពី​ក្មេងស្រី​រងគ្រោះ​បាន​អះអាង​ចោទប្រកាន់​មន្ត្រី​មេ​ប៉ុស្តិ៍​ប្រចាំការ​នៅ​ចំណុច​ក្បាល​អ​ន្សោ​ង​នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩០៥ ល្បួង​ចាប់​បង្ខាំង​រំលោភ​រហូត​បានសម្រេច​នៅក្នុង​បន្ទប់​នោះ ឈ្មោះ​ប​.​សរ​ត អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្រម៉រ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ មុខរបរ​និង​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ បំរើ​ការងារ​ក្នុង​ហាង​អាហារ​ដ្ឋា​ន​យីហោរ ចែ​ផល ក្នុង​ទីរួមស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ រីឯ​បុរស​ជា​មន្ត្រី​ជាប់ចោទ​ប្រព្រឹត្ត​ឈ្មោះ ឡេង សារ៉ាន់ ឋានៈ​ជា​មេ​ប៉ុស្តិ៍​ប្រចាំការ​នៅ​ចំនុច​ក្បាល​អ​ន្សោ​ង នៃ​អង្គ​ភាពវរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩០៥ ។​

 

​ទាក់ទិន​ទៅ​និង​ករណី​រឿងអាស្រូវ​ល្បួង​ចាប់​បង្ខាំង​រំលោភ​ខាងលើនេះ តាម​ការរៀប​រាប់រប​ស់​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ឱ្យដឹងថា មុនពេល​កើតហេតុ​នា​វេលា​ម៉ោង​ព្រឹក​ប្រ​លឹម​នា​ថ្ងៃទី​១២ ខែកក្កដា​ឆ្នាំ​២០១៤​។ នាង​(​ក្មេងស្រី​រងគ្រោះ​)​រួម​និង​មិត្ត​ភ័​ក្ត​ស្រី​ដែល​ធ្វើការ​ជាមួយ គា្ន​២​នាក់​ទៀត សុំ​ម្ចាស់​ហាង​ទៅលើ​ភ្នំ​ច្រក​ជាំ​ស្រងាំ​ដើម្បី​ទិញ​ផ្លែឈើ ហើយ​ចៃដន់​បាន​ជួប​និង​ឈ្មោះ ឡេង សារ៉ាន់ ជា​ប៉ូលីស​ព្រំដែន​ប្រចាំការ​នៅ​ប៉ុស្តិ៍​ក្បាល​អ​ន្សោ​ង​នោះ​ដែលជា​ម៉ូយ​ម្តងម្កាល​ធា្ល​ប់​ទៅ​ផឹកស៊ី​នៅ​ហាង​កន្លែង​នាង​ធ្វើការ​(​ចែ​ផល​) ។ ខណៈនោះ​មន្ត្រីប៉ូលិស​ជាប់ចោទ​បាន​បបួល​នាង​និង​មិត្ត​ភ័ក្តិ​ទាំង​២​នាក់​ទៀត​ឲ្យ​ទៅ​ជួយ​ដាំ​ដើម​តា​ង៉ែ​ន នៅឯ​ទី​ប៉ុស្តិ៍​របស់ខ្លួន​តែ​នាង​បានប្រកែក ប៉ុន្តែ​ដោយ​ឮឈ្មោះ ឡេង សារ៉ាន់ និយាយថា ទៅ​ជួយ​ដាំ​ដើម​តា​ង៉ែ​ន​គេ​នោះ​រួច​សិន​ចាំ​មក​ទិញ​ផ្លែឈើ​ជា ក្រោយ​ទើប​ទាំង​៣​នាក់​ក៏​យល់ព្រម​ទៅជា​មួយ ។

 

​ក្រោយពី​ពេល​ជួយ​ដាំ​ដើម​តា​ង៉ែ​ន​រួច គឺមាន​ការរៀបចំ​កម្ម​វិធី​ផឹកស៊ី​មួយ​នៅ​នឹង​ទី​ប៉ុ​ស្ត៏​នោះ​ដោយ​ឈ្មោះ ឡេង សារ៉ាន់ និយាយ​ប្រាប់ថា​មិន​ឲ្យ​អ្នកណា​ទៅវិញ​ទេ ចាំ​ដល់ពេល​ល្ងាច​ទើប​ជូន​ពួកនាង​ត្រឡប់​ទៅវិញ​។ ពេលនោះ​នាង​ទាំង​៣​នាក់​មិន​ព្រម​ក៏​បបួលគ្នា​ដើរចេញ​បាន​ប្រហែល​ជាង​១​គីឡូម៉ែត្រ​ក៏​ស្រាប់តែ​ប៉ូលីស​ដែលជា​កូនចៅ​របស់​ឈ្មោះ ឡេង សារ៉ាន់ នោះ បាន​ជិះ​ម៉ូតូ​២​គ្រឿង​មក​ចាប់​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ប​.​សរ​ត អាយុ​១៥​ឆ្នាំ​នោះ​នាំយកទៅ​ទី​ប៉ុ​ស្ត៏​របស់ខ្លួន​វិញ ដោយ​ទុកឱ្យ​មិត្តភក្តិ​ស្រី​២​នាក់​ដើរទៅ​តាម​ពីក្រោយ ។​

 

​តាម​ការរៀប​រាប់រប​ស់​សាក្សី​ជា​មិត្ត​ភ័​ក្ត​ទាំង​២​នាក់​ដែល​រួម​ដំណើរ​ទៅជា​មួយ​ក្មេងស្រី​រងគ្រោះ​ឲ្យ​ដឹងថា នៅពេល​ប៉ូលីស​ចាប់​ក្មេងស្រី​រងគ្រោះ​ខាងលើ​នោះ គឺ​ពួកគាត់​ក៏​នាំគ្នា​ដើរ​ទៅតាម​ពីក្រោយ ។ លុះ​ទៅដល់​បានឃើញ​បន្ទប់​របស់​មេ​ប៉ុស្តិ៍​ជាប់ចោទ​នោះ​ចាក់សោរ​ជាប់​ពី​ខាងក្រៅ ហើយ​ឮ​សម្លេង​មិត្ត​ភ័ក្តិ​នៅ​ខាងក្នុង​ពួកខ្លួន​ក៏​នាំគ្នា​គោះទ្វារ​និង​យក​ឈើ​ទៅ​វាយ​សោ ដើម្បី​ជួយ​ក្មេងស្រី​រងគ្រោះ ក៏ប៉ុន្តែ​មានកូន​ចៅ​របស់​ឈ្មោះ ឡេង សារ៉ាន់ រូបនេះ​បាន​យក​កាំភ្លើង​ទៅ​គំរាម​ពួកនាង​ហើយ​និយាយថា បើ​ចង់​រស់​កុំមក​រញ៉េរញ៉ៃ ដោយមាន​ការភ័យខ្លាច​គេ​បាញ់ ពួកខ្លួន​ជា​មិត្ត​ភ័​ក្ត​ទាំង​២​នាក់​ក៏​នាំគ្នា​រត់​មក​ទី​រួម ស្រុក​អន្លង់វែង​វិញ​។​

 

​បន្ទាប់ពី​ទ ទួលបាន​ពាក្យបណ្តឹង​ពី​សាច់ញាតិ​ជនរងគ្រោះ​ភ្លាម កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង​បាន​ចុះទៅ​ធ្វើ​អន្តរាគមន៍​ឃាត់ខ្លួន​បុរស​ជាម​ន្ត្រី​ជាប់ចោទ​នៅ​ចំណុច​ភ្នំ​ត្បាល់ ស្រុក​ត្រពាំង​ប្រាសាទ ខណៈដែល​ឈ្មោះ ឡេង សារ៉ាន់ រូបនោះ​ព្យាយាម​រត់គេចខ្លួន ។

 

​ជុំវិញ​បញ្ហា​នេះ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង​បាន​មាន​ចំណាត់​ការសាកសួ​បំភ្លឺ តែ​មិន​អនុញ្ញាតឱ្យ​អ្នកសារព័ត៌មាន​ចូល​ថត​យក​រូបភាព​ម​ន្ត្រី​ជាប់ចោទ​នោះទេ ព្រោះ​ស្ថិតនៅក្នុង​និតិ​វិធី​របស់​សមត្ថកិច្ច​នៅឡើយ ដែល​គេ​ទទួលបាន​ត្រឹមតែ​ប្រភពពី​ភាគី​មា្ខ​ង​ប៉ុណ្ណោះ ។ ដោយឡែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ឲ្យ​ដឹងថា ករណី​ខាងលើនេះ លោក​នឹង​អនុវត្តន៍​ទៅតាម​ផ្លូវច្បាប់ ៕

??????????????????????????????? 18-7-2014 (1)

18-7-2014 (1) 18-7-2014 (1)

 

Leave a Reply

(*) Required, Your email will not be published