ទេព បូ​ព្រឹក្ស ត្រូវ​ជនអនាមិក បញ្ចេញ​រូប​ស្រាត​លើ​បណ្តាញ​សង្គម​

, , Leave a comment

16-7-2015 (1)

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​តារាចម្រៀង វណ្ណ ម៉ូ​នី​កា ត្រូវបាន​ជនអនាមិក​ទម្លាយ​រូប​ស្រាត​រួចមក ស្រាប់តែ​ថ្មីៗ​នេះ រូបភាព​អាក្រាតកាយ​របស់​កញ្ញា ទេព បូ​ព្រឹក្ស ត្រូវបាន​បែកធ្លាយ និង​បានសរសេរថា “​សូម​គាំទ្រ​អាល់​ប៊ុ​ម​ស៊ិ​ច​ឡ​របស់​នាង​ខ្ញុំ​ផង​”​។​

 

​ជុំវិញ​ការ​បែកធ្លាយ​រូបអាក្រាត​កាយ​ល្វែងលើ លេច​សុដន់​ពី​សំណាក់​តារា​ល្បីឈ្មោះ កញ្ញា ទេព បូ​ព្រឹក្ស ពេលនេះ​បានធ្វើ​ឲ្យ​បុរសៗ មិនតិច​ទេ​ដែល​បានឃើញ​រូប​នេះហើយ​ស្ទើរតែ​ឈាម​ច្រមុះ​។​ ​មានមតិ​រិះគន់​ជាច្រើន​បានលើកឡើង​ថា តើ​ទាំងអស់នេះ​អាចជា​រូប​ពិត​របស់​តារា​ស្រី​វ័យក្មេង​កញ្ញា ទេព បូ​ព្រឹក្ស ឬ​ជា​ចេតនា​នៃ​ការ​កាត់​.​ត​ភ្ជាប់​រូបនាង​ពី​សំណាក់​ជនអនាមិក​ក្នុង​បំណង ដើម្បី​ធ្វើបាប​បំផ្លាញ​កិត្តិយស​?

 

​ភ្លាមៗ​នោះ​តារា​ច្រៀង​ក្មេង​វ័យ កញ្ញា ទេព បូ​ព្រឹក្ស បាន​បញ្ចេញ​ប្រតិកម្ម​ធ្ងន់ៗ និង​គំរាម​ដាក់ពាក្យ​ប្ដឹង ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដល់​ជនអនាមិក ដែល​ទម្លាយ រូបភាព​អាក្រាត (​រូបភាព​កាត់ត​) មាន​ចេតនា​ឈ្នានីស​បង្ខូច​កិត្តិយស​នាង ក្នុងនាម​ជាម​នុស្ស​ស្រី និង​ក្នុងនាម​ជា​តារា​ល្បី ដែល​មហាជន​គាំទ្រ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ខណៈដែល​រូបភាព​នេះ មិនមែនជា​រូបភាព​របស់​នាង ពិតប្រាកដ​ឡើយ​។​

 

​តារា​ច្រៀង​ក្មេង​វ័យ​ធ្មេញ​ជំ​ពើ​ស ទេព បូ​ព្រឹក្ស បាន​បង្ហាញថា រូបភាព​បែប​ហ្នឹង​ធ្លាប់មាន​មនុស្ស​ផ្ញើមក​កាន់​នាង​តាំងពី​២​ខែ​មុន​មកម្ល៉េះ ហើយ​បាន​គំរាម​នាង​ថា នៅមាន​រូប​បែបនេះ​ជាច្រើន​ទៀត ដែល​គេ​អាច​នឹង​ទម្លាយ​ជា​សាធារណៈ ដើម្បី​បង្ខូច​កិត្តិយស​នាង​។ ទោះបីជា​យ៉ាងណា បន្ទាប់ពី​នាង​មិន​ខ្ចី​តបត ទៅនឹង​ទង្វើ​អសីលធម៌​នេះ គេ​បែរជា​មិន​ស្ងប់ស្ងៀម​នោះឡើយ ហើយ​ចេះតែ​រករឿង​ទាំង​ខ្លួន​នាង​ផ្ទាល់​មិនដឹងថា មាន​កំហុស​អ្វី​។ ទេព បូ​ព្រឹក្ស និយាយ “​ខ្ញុំ​ឆ្ងល់​ដល់​ហើយ​រូបភាព​ហ្នឹង​ធ្លាប់​ផ្ញើមក​ខ្ញុំ​ម្តង​ដែរ តាំងពី​២​ខែ​មុន រួច​គេ​គំរាម​ខ្ញុំ​ថា នៅមាន​រូប​ហ្នឹង​ច្រើន​ទៀត​។ ខ្ញុំ​ឆ្ងល់​ថា តើ​ខ្ញុំ​បានធ្វើ​អ្វី​ខុស ម្តង​គេ​ផ្ញើ​ចូល Line ម្តង​គេ Post ក្នុង Faceaccount ។ ខ្ញុំ​មិន​ចង់​ឲ្យ​មានរឿង​វែងឆ្ងាយ ក៏​ចេះតែ​មិន​តបត ខ្ញុំ​ចង់​សន្សំ​សុខ​តែ​គេ​បែរជា មិន​យល់​។​
​បើ​គេ​នៅតែ​ធ្វើបែបនេះ ខ្ញុំ​នឹង​អាចមាន​វិធានការ តាមផ្លូវ​ច្បាប់ ព្រោះនេះ​ជា​រឿង​កិត្តិយស ខ្ញុំ​មិន​សុខចិត្ត​ទេ​"​៕

16-7-2015

 

Leave a Reply

(*) Required, Your email will not be published