Filipe Luis ព្រមព្រៀង លក្ខខណ្ឌ​ផ្លា​ល់​ខ្លួន​ជាមួយ Chelsea

, , Leave a comment

​កីឡាករ Filipe Luis បាន​ឈានដល់​កិច្ចព្រមព្រៀង លក្ខខណ្ឌ​ផ្ទាល់ខ្លួន​លើ​ការផ្លាស់​ទៅកាន់​ក្លិប Chelsea រួចរាល់​ហើយ​។ យោងតាម​គេហទំព័រ The Sun បាន​ចុះផ្សាយ​ថា ខ្សែការពារ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ នឹង​ដើរ​តាម​កីឡាករ​ខ្សែប្រយុទ្ធ Diego Costa ចាក​ចេញពី​ក្លិប Atletico Madrid ទៅកាន់​ទឹកដី Stamford Bridge ហើយ​នៅពេលនេះ​រូបគេ​បានសម្រេច​ចិត្ត​ផ្លាស់​ទៅកាន់​ក្លិប Chelsea ជាមួយ​តម្លៃ​ពលកម្ម​ប្រមាណ​២០​លាន​ផោន​។​

 

​គួរ​បញ្ជាក់ថា Luis ត្រូវបាន​គេ​ចាត់ទុកថា​ជា​ខ្សែការពារ ដ៏​ល្អ​ម្នាក់​ក្នុងចំណោម​ខ្សែការពារ​ល្អៗ ជាច្រើន​ដែល​លេង​នៅ​តំបន់​អឺរ៉ុប​បន្ទាប់ពី​រូបគេ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​កាលពី​រដូវ​កាល​មុន​ដោយ​ជួយ​ឲ្យ​ក្លិប Atletico ឈ្នះ​ជើងឯក LaLiga ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៩៦៕

fluis_0

 

Leave a Reply

(*) Required, Your email will not be published