យ៉ុង ចាន់​កណ្ណិកា ឈានដល់​បញ្ចប់​វិថី​ឯកា​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​សំឡេង​ខ្ពស់​រាង​តូច​ល្អិត កញ្ញា យ៉ុង ចាន់​កណ្ណិកា ទើបតែ​វិល​មកពី​ការសម្តែង​នៅ​អាមេរិក​ជិត​១០​ថ្ងៃ មកហើយ ដោយ​នាង​ទៅ​ច្រៀង​កើប​លុយ​នៅ​ទីនោះ​អស់​ជាច្រើន​ខែ ហើយក៏​ក្លាយជា​តារាចម្រៀង​ម្នាក់​ដែលមាន​ហាងឆេង​ខ្លាំង​នៅក្រៅ​ប្រទេស ព្រោះ​មាន​សំឡេង​ពីរោះ​រណ្តំ​ត្រូវចិត្ត​អ្នក​នៅ​ទីនោះ​។ យ៉ុង ចាន់​កណ្ណិកា នៅពេលនេះ​នាង​បាន​ផ្អាក​ការសម្តែង​នៅ​បរទេស​មួយអន្លើ​សិន ព្រោះថា​ស្រី​ស្អាត​តូច​ច្រឡឹង​មាន​សំឡេង​ពីរោះ​រូបនេះ បានប្រកាសថា នាង​ត្រៀមខ្លួន​បន្ទំ​សាច់​ឱ្យបាន​ស្អាត​រលោង​ជាង​នេះ ដើម្បី​ត្រៀមខ្លួន​ធ្វើជា​តួឯក​កូនក្រមុំ​ពេញ​ច្បាប់​នៅ​ខែតុលា​ខាង មុខ​នេះ ហើយ​បន្ទាប់ពី​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​អស់​ជាច្រើន​ខែ​មក​។​

 

​កញ្ញា យ៉ុង ចាន់​កណ្ណិកា បាន​ប្រញាប់​វិល​មកកាន់​ស្រុកកំណើត​វិញ​ភ្លាម បន្ទាប់ពី​អស់​ពេលវេលា​កំណត់​កាលបរិច្ឆេទ​នៃ​ការសម្តែង​នៅតាម​រដ្ឋ​មួយៗ នៃ​ប្រទេស​អាមេរិក ហើយ​នាង​ក៏បាន​ប្រកាស​ផ្អាក​ការងារ​សម្តែង​ច្រៀង​រាំ​នៅ​បណ្តា​ប្រទេស នានា​មួយរយៈ​សិន ដើម្បី​ត្រៀមខ្លួន​ចូល​រោងការ​។ ចំណែក​ការវិលត្រឡប់​មកវិញ​នេះ ដើម្បី​មើល​ខុសត្រូវ​នៅ​កម្មវិធី​ចាត់ចែង​មួយចំនួន​ក្នុង​ពិធី​រៀប មង្គលការ បើទោះជា​នាង​មាន​បងប្អូន​សាច់ញាតិ​ទាំងសងខាង​បានរួម​សហការគ្នា​ចាត់ ចែង​មិនឱ្យ​ខ្វល់ចិត្ត​ក៏ដោយ​។ ទោះបីជា​នាង​វិល​មក​សម្រាក ដើម្បី​ក្លាយជា​កូនក្រមុំ​ស្រស់ស្អាត​នាពេលខាងមុខ​បែបណា ក៏​កណ្ណិកា នៅតែ​ឆ្លៀតពេល​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍​មួយចំនួន ដើម្បីឱ្យ​មហាជន​បានដឹង​ក្រោយពេល​បាត់​មុខ​ច្រើន ដោយសារតែ​ការ​នឹករលឹក​។ ទោះយ៉ាងណា យ៉ុង ចាន់​កណ្ណិកា នឹង​ក្លាយជា​មេ​គ្រួសារ​គេ​ហើយ ក្នុងពេល​ឆាប់ៗ​នេះ ហើយ​នាង​ក៏​កាន់តែ​ខិតខំ​រៀបចំខ្លួន​ប្រតិបត្តិ​ឱ្យ​ល្អ​ក្នុងនាម​ជា នារី​មានគ្រួសារ​៕

130125_28 Yuk-chankaknika

 

Leave a Reply

(*) Required, Your email will not be published