កាំភ្លើង​នាយប៉ុស្តិ៍​អូរ​ឧកញ៉ា​ហេង បាញ់​ត្រូវ​ជនរងគ្រោះ​របួស​ភ្លៅ​ខាងស្តាំ​យ៉ាងធ្ងន់ធ្ងរ ខណៈ​បំពេញភារកិច្ច​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ បុរស​ម្នាក់​បានទទួល​រងរបួស​ភ្លៅ​ខាងស្តាំ​យ៉ាងធ្ងន់ធ្ងរ​បន្ទាប់ពី​ត្រូវ​នាយប៉ុស្តិ៍​អូរ​ឧកញ៉ា ហេង ប្រើប្រាស់​កាំភ្លើង​ម៉ាក​AK​បាញ់​នៅក្នុង​អំឡុង​ការបង្ក្រាប​អំពើហិង្សា​មួយ កាលពី​រសៀល​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៤ នៅត្រង់ចំណុច​(​ក្បែរ​សាលាបឋមសិក្សា​អូរ​តាសេក ) ស្ថិតនៅ​ក្នុងភូមិ អូរ​ឧក​ញ្ញ៉ា​ហេង ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ  ។​

 

​តាម​ការណ៍​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឃិន សុធា​រី អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ​។ ចំណែក​លោកនាយ​ប៉ុស្តិ៍រ​ដ្ឋ​បាល​ឃុំ​អូ​ឧកញ៉ា​ហេង ឈ្មោះ​ប៉ៃ ណុន ។ មូលហេតុ​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​ត្រូវបាន​លោក​ហ៊ីង ចាន់​រិ​ទ្ធ អធិការ​ប៉ូលិស​ស្រុក​ព្រៃនប់​បានឱ្យដឹងថា រឿង​ហេតុដែល​បណ្តាលឱ្យ​ប៉ូលិស​ប្រើប្រាស់​កាំភ្លើង​AK បាញ់​ត្រូវ​ជនរងគ្រោះ​ខាងលើនេះ​ដោយសារ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ផឹកស៊ី​ស្រវឹង ហើយ​បាន​ប្រើប្រាស់​កាំបិត​កាប់​ទៅលើ​បុរស​ម្នាក់ទៀត​ដែលជា​អ្នករត់ ម៉ូតូឌុប ស្នាក់នៅ​តំបន់​កើតហេតុ​ខាងលើ​ត្រូវ​ត្រង់​បញ្ឆិត​ក្បាល​។ ពេលនោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​ប៉ូលិស​ប៉ុស្តិ៍ ទើប​ប៉ូលិស​ប៉ុស្តិ៍​ដែល​ដឹកនាំ​ដោយ​លោក​ប៉ៃ ណុន ចុះទៅ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​។​

 

​លោក​អធិការ​បាន​បន្តទៀតថា ពេលដែល​កម្លាំង​ទៅដល់ ឈ្មោះ​ឃិន សុធា​រី ដែលមាន​កាំបិត​ក្នុង​ដៃ​មិន​ព្រមស្តាប់​សមត្ថកិច្ច​ទេ ថែមទាំង​ចង់​វាយប្រហារ​មកលើ​ស​ម​ត្ថ​កិច្ច​ទៀត ខណៈនោះ​លោក ប៉ៃ ណុន ក៏បាន​ប្រើប្រាស់​កាំភ្លើង​AK បាញ់​ភ្ញុ​ច​ដី​ចំនួន​២​គ្រាប់​ដើម្បី​ការពារ​ខ្លួន តែ​ចៃដន្យ​គ្រាប់កាំភ្លើង​១​គ្រាប់​បាន​ផ្លាត​ទៅ​ចំ​ភ្លៅ​របស់​ឈ្មោះ ឃិន សុធា​រី បណ្តាលឱ្យ​របួស​តែម្តង​។ ករណី​បាញ់​នេះ​គ្រាន់តែ​ជាការ​គំរាម និង​ការការពារ​ខ្លូន​ផង​។ លោក​ថា បច្ចុប្បន្នកំពុង​ហៅ​មេ​ប៉ុស្ដិ៍​រូប​នោះមក​ធ្វើការ​សាកសួរ​នៅ​អធិការ​ខណ្ឌ​ព្រៃនប់​តាមផ្លូវ​ច្បាប់ ៕

 16-7-2014 (1) 16-7-2014 (2)

16-7-2014

 

Leave a Reply

(*) Required, Your email will not be published