Mario Mandzukic ឈានដល់​កិច្ចព្រមព្រៀង​ផ្លាស់​ទៅ Atletico Madrid

, , Leave a comment

​ក្លិប​បាល់ទាត់ Atletico Madrid បាន​ឈានដល់​កិច្ចព្រមព្រៀង​លើ​ការនាំយក​ខ្សែប្រយុទ្ធ​របស់​ក្លិប​យក្ស Bayern Munich គឺ​កីឡាករ Mario Mandzukic ជាមួយ​តម្លៃ​ពលកម្ម​ប្រមាណ​១៧.៥​លាន​ផោន​។ Mandzukic ត្រូវបាន​គេ​ដឹងថា​មានបំណង​ចង់​ចាក​ចេញពី​ក្លិប Bayern Munich ជា​យូរណាស់​មកហើយ​ក្រោយពេល​ការមកដល់​របស់​កីឡាករ Robert Lewandowski ពី​ក្លិប Borussia Dortmund​។​

 

​យោងតាម​គេហទំព័រ Bild បាន​ផ្សព្វផ្សាយ​ថា​ក្លិប Atletico បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ក្រូ​អាត​រូបនេះ​ជាមួយ​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​។​ ​គួរ​បញ្ជាក់ថា ក្រុម​របស់លោក Diego Simeone ក៏​កំពុងតែធ្វើការ​ទាក់ទង​ខ្សែប្រយុទ្ធ Alvaro Negredo របស់​ក្លិប Manchester City ផងដែរ​៕

croatia-s-mandzukic mario_mandzukic

 

Leave a Reply

(*) Required, Your email will not be published