ល្បួង​ក្មេងស្រី​អាយុ​៦​ឆ្នាំ រំលោភ​ប្រើ​ក្បាច់​ផ្សេង​រហូតដល់​បានសម្រេច លើក​ទី​២​ដេក​គុក​

, , Leave a comment

​ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ចាប់រំលោភ​ក្មេងស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​បានសម្រេច រួច​រត់​ទៅសម្ងំ​លាក់ខ្លួន​ក្នុងផ្ទះ​ដែល​ស្ថិតនៅ​ភូមិ​បឹង​ធុង ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ។​

 

​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ឈន ឡេវ អាយុ​២៩​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ​។ ជននេះ​ត្រូវ​កម្លាំង​មូលដ្ឋាន​តាម​ចាប់ខ្លួន បន្ទាប់ពី​ចាប់រំលោភ​កុមារី​ម្នាក់​អាយុ​៦​ឆ្នាំ​កាលពី​រសៀល​ថ្ងៃទី​១០ ខែកក្កដា នៅក្បែរ​របង​វត្ត​តានី ក្នុងភូមិ​តានី ឃុំ​ល្វា ស្រុក​ប​វេ​ល ហើយ​បានគេច​ខ្លួន​ទៅសម្ងំ​ក្នុងផ្ទះ​។ ជននេះ​បាន​ល្បួង​ក្មេងស្រី​នោះ​ទៅ​រួមភេទ​ជា​ថ្នូរ​នឹង​ការ​ឲ្យ​លុយ​ចាយ តែ​បាន​ចាប់​ច្របាច់​.​កនាង​ស្ទើរ​លៀន​អណ្ដាត រួច​ចាប់រំលោភ​តែម្ដង​។ បើទោះជា​ជននេះ​មិនអាច​ដាក់បញ្ចូល​អង្គជា​តិ​របស់ខ្លួន​ទៅក្នុង​ប្រដាប់ភេទ​របស់​កុមារី​រងគ្រោះ​បាន​ក៏ដោយ ក៏​ជននេះ នៅតែ​ព្យាយាម​រំលោភ​ពី​ក​ក្រៅៗ​រហូត​បានសម្រេច ទើប​គេ​គេចខ្លួន​ចេញពី​ស្រុក​បាត់ស្រមោល​តែម្តង​។​

 

​លុះ​នៅ​ថ្ងៃកើតហេតុ​ខាងលើ​ជន​ដដែល​រូបនេះ​បាន​ចាប់បង្ខំ​ក្មេងស្រី​ឈ្មោះ​ម​.​ម អាយុ​៦​ឆ្នាំ ដោយ​គេ​បានធ្វើ​សកម្មភាព​ដូច​មុន គឺ​ចាប់​ច្របាច់ក មិនឱ្យ​ស្រែក​ហើយ​បង្ខំ​រួមភេទ​ទាំង​តានតឹង​រហូត​បានសម្រេច​ទៀត ដោយ​ជននេះ​បានគេច​ខ្លួន​ចេញពី​ចំណុចកើតហេតុ​រហូត​ទៅ​សម្ងំ​ក្នុងផ្ទះ​គេ​វិញ ទើប​សមត្ថកិច្ច​ចាប់​នាំខ្លួន​តែម្តង​ដើម្បី​យកទៅ​ធ្វើការ​សាកសួរ​។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជង​សង្ស័យ ឈ្មោះ ឈុន ឡេវ បាន​សារភាពថា ក្រោយពេល​កើតហេតុ​លើក​ទី​១ រួច​គេ​បានគេច​ខ្លួន​ទៅ​នៅក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ លុះ​នៅក្នុង​អំឡុង​ខែឧសភា​គេ​ក៏​ត្រឡប់​មកសុំ​ព្រះសង្ឃ​ធ្វើជា​កូន​សេក ក្នុង​វត្ត​តានី លុះ​នៅ​ថ្ងៃកើតហេតុ​ដែល​ឃើញ​ក្មេងស្រី​ទៅលេង​ក្នុង​វត្ត​គេ​ហាក់ដូច​ជាមាន អារម្មណ៍​ក៏​លួង​ក្មេង​នោះ​ថា នឹង​លុយ​ចាយ រួច​ក៏​នាំទៅ​ចាប់រំលោភ​តែម្តង ក្រោយពេល​បានសម្រេច​គេ​ក៏​គេចខ្លួន​ចេញពី​វត្ត​ទៅ​រស់​នៅឯ​ផ្ទះ​វិញ ទើបត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្តង​៕

15-7-201 (1)

 

Leave a Reply

(*) Required, Your email will not be published