ប្តី​ចិត្ត​មារ វាយ​សម្លាប់​ភរិយា​យ៉ាង​សង្វេគ ដោយ​លេស​ថា ស្រវឹងស្រា​

, , Leave a comment

​ខេត្តកោះកុង ៖ ដោយសារ​សុរា និង​ភាព​គ្មាន​ការ​អធ្យាស្រ័យ បណ្តាល​ឲ្យ​បុរស​ជា​ប្តី​ចិត្ត​មារ បាន​លើកដៃ​យក​ចបជីក​និង​ដំបង​វ៉ៃ​សំពង​លើ​ប្រពន្ធ ខ្លួនឯង​បណ្តាល​ឲ្យ​ដេក​ស្លាប់បាត់​បង់ជីវិត​ក្នុង​ឈាម​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៤ ហើយ​ត្រូវ​ប៉ូលិស​ស្រុក​មណ្ឌលសីមា​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៤​។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ស្ត្រីជន​រងគ្រោះ​មានឈ្មោះ ឯម ហ៊ីង អាយុ​២៩​ឆ្នាំ មានមុខរ​បរជា​អ្នក​ចាំចម្ការ​ឲ្យ​គេ​នៅ​ចំណុច​វង្ស​កា​ថាក់ សិ្ថ​ត​ក្នុងភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ។ ចំណែក​ជនដៃដល់​ជា​ប្តី​មានឈ្មោះ ណុប មិត្ត អាយុ​៣០​ឆ្នាំ ។​

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃកើតហេតុ​ខាងលើ​ជនរងគ្រោះ និង​ជនដៃដល់​ដែលជា​ប្តី​ប្រពន្ធ​បាន​អង្គុយ​ផឹកស៊ី​ជាមួយគ្នា​តាំងពីព្រឹក លុះដល់​ល្ងាច​ប​ន្តិ​ត​ទំនងជា​ស្រវឹង​ជោកជាំ​ផង​នោះ​ក៏មាន​ជម្លោះ​ពាក្យសំដី​ជាមួយគ្នា ប្តី​ក៏បាន​ទាញ​ចបជីក​និង​ដំបង​ឈើ​វាយ​មកលើ​ប្រពន្ធ​ខ្លួន​រហូតដល់​ស្លាប់ ។ ក្រោយ​វាយ​សម្លាប់​ប្រពន្ធ​ហើយ​ជនដៃដល់​បាន​រត់គេចខ្លួន ។​

 

​លុះ​ព្រឹក​ឡើង​ជនដៃដល់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន និង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ផ្តន្ទាទោស​ទៅ តាមផ្លូវ​ច្បាប់​៕

15-7-2014 (2) 15-7-2014 (1)

 

Leave a Reply

(*) Required, Your email will not be published