ហៅ​នាង​ទៅ​បំពេញ​តណ្ហា ហើយ​ប្រហារ​ឲ្យ​ចាក​លោក ព្រោះតែ​ភាព​ប្រចណ្ឌ​

, , Leave a comment

​ខេត្តសៀមរាប ៖ ជនសង្ស័យ​ម្នាក់​ដែលជា​ឃាតករ​សម្លាប់​សង្សា​ខ្លួនឯង​ដោយ​ប្រើ​វិធី​ច្របាច់ករ​នៅលើផ្ទះ​សំណាក់​អង្គរ​ទិព្វ​កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ហើយ​បាន​រត់គេចខ្លួន​អស់​រយៈពេល​៤​ថ្ងៃ​។

 

ក្រោយមក​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង​អធិការ​ក្រុង​សៀមរាប​បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ខេត្ត​ត្បូងឃ្មុំ​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ដែលជា​ឃាតក​សម្លាប់​សង្សា​របស់ខ្លួន​ដូចខាងលើ​។ ការឃាត់ខ្លួន​នេះ​បាន​កើតឡើង​កាលពី​វេ​ល​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិតនៅ​ចំនុច​បូរី​សម្តេច​តេ​ជោ ស្ថិត​ក្នុងភូមិ​ចម្ការ​គោ ឃុំ​ដា ស្រុក​មេ​ម៉ត់ ខេត្ត​ត្បូងឃ្មុំ រួចហើយ​ប​ញ្ចូ​ន​មកកាន់​ខេត្តសៀមរាប​ដើម្បី​ធ្វើការ​សាកសួរ​។​

 

​បើតាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ប្រាក់ សុផល អាយុ​២៧​ឆ្នាំ មុខរ​បរជាកសិករ រស់នៅ​ភូមិ​ក្រឡា​មាឃ ឃុំ​ត្នោត ស្រុក​ក​ញ្ចៀ​ច ខេត្តព្រៃវែង ហើយ​មូល​ហេតុដែល​នាំ​ដល់​ការធ្វើឃាត​ស្រី​កំណាន់​របស់ខ្លួន​នោះ​ដោយសារ​ការ​ប្រចណ្ឌ ។​

 

​គួររំលឹកថា ស្ត្រី​ម្នាក់​ត្រូវបាន​បុរស​ម្នាក់​ដែល​គេ​មិនដឹងថា មានការ​ទាក់ទង​ក្នុងស្ថានភាព​បែបណា​នោះទេ បាន​ច្របាច់​.​ក​សម្លាប់​នាង​នៅក្នុង​ផ្ទះសំណាក់​អង្គរ​ទិព្វ នៅ​ជា​ន់ទី​២ ក្នុង​បន្ទប់​លេខ​២០៥ ស្ថិតនៅ​កណ្តាល​ក្រុង​សៀមរាប​ក្នុង​ក្រុមទី​២ ភូមិ​ស្ល​ក្រោម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល បន្ទាប់ពី​អ្នកមើលការខុសត្រូវ​ក្នុងផ្ទះ​សំណាក់​ឃើញ​ទ្វារ​បន្ទប់​ចំហ ក៏​ពិនិត្យ​មើលឃើញ​ស្ត្រី​រងគ្រោះ​ដេកស្លាប់​លើ​គ្រែ​ពូក​។

 

បើតាម​សម្តី​របស់​បុរស​អ្នករត់ម៉ូតូឌុប​ដែល​ផ្តល់ព័ត៌មាន ដល់​សមត្ថកិច្ច​ឲ្យ​ដឹងថា គាត់​បាន​ឌុប​មនុស្ស​ប្រុស​ម្នាក់ និង​ស្ត្រី​ដែល​ស្លាប់​បាន​ហៅ​ជិះ​ពី​ស្ពានថ្ម​ខាងជើង មក​ចូល​ផ្ទះសំណាក់​អង្គរ​ទិព្វ រួច​បាន​ប្រាប់​គាត់​ជា​អ្នករត់ម៉ូតូឌុប​ថា ឱ្យ​រង់ចាំ​ឌុប​បន្តទៅទៀត​។ ប្រហែល​២​ម៉ោង​ក្រោយមក គេ​ឃើញ​បុរស​ដែល​ខ្លួន​បាន​ឌុប​ចុះ​មកពី​ផ្ទះសំណាក់ ប៉ុន្តែ​មិនបាន​ឃើញ​ស្ត្រី​ចុះមក​ជាមួយ​ទេ ហើយ​មនុស្ស​ប្រុស​នោះ​បានឱ្យ​ខ្លួន​ឌុប​បន្ត​សំដៅ​មក​ទិសខាងកើត​តាម ផ្លូវជាតិ​លេខ​៦ មកដល់​កន្លែង​បញ្ចូល​ហ្គាស​ម៉ាស៊ីនត្រជាក់ ដែលមាន​យីហោ​បាត់ដំបង មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម បុរស​នោះ​ក៏​ចុះ​ពីលើ​ម៉ូតូ​ឱ្យ​លុយ​គ្រប់​ចំនួន រួច​ក៏​បែក​គ្នា​ទៅ។

 

លុះ​ក្រោយមក​នៅ​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក ក្នុង​ថ្ងៃ​ដដែល​ក៏មាន​ការភ្ញាក់ផ្អើល​ពី​ម្ចាស់ផ្ទះ​សំណាក់​អង្គរ​ទិព្វ ដែល​បាន​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​ថា មាន​មនុស្ស​ស្រី​ម្នាក់​ស្លាប់​នៅក្នុង​បន្ទប់ បន្ទាប់ពី​មាន​ប្រុស​យក​នាង​មក​ដេក ។​

 

​ក្រោយពី​ជនសង្ស័យ​បាន​សារភាព​នៅមុខ​សមត្ថកិច្ច​រួចមក​សម​ត្ថ​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត​សៀម រាបបាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ជនសង្ស័យ​រូបនេះ នៅ​រសៀល​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៤​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​

 

​គួរ​រំលឹក​ផងដែរ​ថា​ករណី​ឃាតកម្ម​គិតទុក​ជាមុន​ដែល​សម្លាប់​សង្សា​របស់ខ្លួន​ឯង​នៅក្នុង​ផ្ទះសំណាក់​អង្គរ​ទិព្វ​ក្នុង ខេត្តសៀមរាប​ទៅលើ​ស្ត្រី​ឈ្មោះ ភា ចាន់ទី អាយុ​២៦​ឆ្នាំ មុខរបរ​រត់​តុ​នៅ​ហាង​ម្លប់​ស្បូវ​កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៤៕

 15-7-2014 (2)

15-7-2014 (3)

 

Leave a Reply

(*) Required, Your email will not be published