ប្រទះឃើញ​សាកសព​ដែល​ត្រូវ​ឃាតក សម្លាប់​ច្រក​ក្នុង​ការុង​រហូតដល់​ហើម​ស្អុយ​

, , Leave a comment

​ខេត្តកំពង់ចាម ៖ សព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិតនៅ​តំបន់​ចំបក់​មាស ក្នុងភូមិ​បែប​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ខណៈដែល​កម្មករ​ជៀរ​ជ័រ​ដើរ​ប្រទះ​ក្នុង​ការុង ពណ៌​សលាយ​ខៀវ មាន​ក្លិនស្អុយ ព្រោះ​សព​មាន​សភាព​ស្អុយរលួយ​ទៅហើយ​។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​បង្ហាញថា សព​ដែល​ក្នុង​ការុង​នេះ​ជា​បុរស ស្ថិតក្នុង​អាយុ​ពី​២៥​ឆ្នាំ ទៅ ៣០​ឆ្នាំ ស្លៀក​ខោខ្លី​ត្រឹម​ជង្គង់​ក្រឡាស​ខ្មៅ និង​ឆ្នូត​ក្រហម​ស្លាប់​ក្នុង​ចន្លោះ​ពី​៥​ថ្ងៃ​ទៅមួយ​អាទិត្យ​។ នៅក្នុង​ហោប៉ៅ​ខោ​សព​មាន​ដែកកេស​ហ្គាស​ចំនួន ២ ក្រៅពីនោះ​ពុំមាន​អ្វី​ទាំងអស់ ។ សព​មាន​សភាព​ហើយ​ស្អុយរលួយ​ជ្រុះ​សក់​អស់ មិនអាច​មើល​លក្ខណៈ​សំគាល់​បានឡើយ​។​

 

​ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចមក សមត្ថកិច្ច​សន្និដ្ឋានថា សព​ជនរងគ្រោះ​ត្រូវ​ឃាតក​សម្លាប់ ហើយ​ច្រក​ក្នុងការ​រុង យកមក​បោះចោល​ដើម្បី​បំបាត់ដាន​៕

14-7-2014

 

Leave a Reply

(*) Required, Your email will not be published