របួសធ្ងន់​បាក់​ភ្លៅ ខណៈដែល​ជិះ​តាមផ្លូវ ត្រូវ​ម៉ូតូ​បង្ក​បុក​ពេញទំហឹង​

, , Leave a comment

​ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​វេលា​ម៉ោង​១​និង​៤៥​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ភូមិ​បា​សិទ្ធ​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​បាក់​ភ្លៅ​មានឈ្មោះ អ៊ុន អេ​ម ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជា​មេភូមិ រស់នៅ​ភូមិ​ត្រពាំង​ធ្នង់​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AN-7710 ។ ចំណែក​ជនបង្ក​មានឈ្មោះ តេង សុផាន់​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​អញ្ចាញ ឃុំ​ទំនប់​ធំ ស្រុក​ពញ្ញាឮ ខេត្តកណ្ដាល ជិះ​ម៉ូតូ​ម៉ាក​SL​ពាក់​ស្លាក​លេខ កណ្ដាល​1G-9681​។​

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​តាមផ្លូវ ហើយ​ត្រូវ​ជនបង្ក​បើកបរ​ដោយ​ល្បឿន​លឿន​ពេក​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក​គុប​ជ្រុង បណ្ដាល​ឲ្យ​ជនរងគ្រោះ​បាក់​ភ្លៅ​ខាងឆ្វេង ។

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំងពីរ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ ។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​ពេទ្យ​ភ្នំពេញ​៕

14-7-2014 (1) 14-7-2014 (2) 14-7-2014

 

Leave a Reply

(*) Required, Your email will not be published