សមរភូមិ​​កណ្តាល​ក្រុង​​ស្ទឹង​សែនបាន​បញ្ចប់​ ក្រោយ​​ចោម​ព័ទ្ធ​ចាប់​បាន​ចំណាប់​ខ្មាំង​២០០គីឡូក្រាម

, , Leave a comment

ខេត្ត​កំពង់ធំ ៖ ស្នូរ​គ្រាប់​លាន់​ឮ​កណ្ដាលក្រុង​ស្ទឹងសែន នៃ​ខេត្ដកំពង់ធំ​ជា​ការ​​​សម​យុទ្ធ​រវាង​មន្ដ្រី​យោធា​នៅ​ព្រំដែនដែល​រកស៊ី​ដឹកឈើ​គ្រញូង​ និង​កម្លាំង​អាវុធហត្ថ​ខេត្ដ​កំពង់ធំ ដែល​ករណី​នេះ​បាន​កើត​ឡើង​​​​កាល​ពី​ថ្ងៃ​ទី១២ ខែកក្កដា ឆ្នាំ២០១៤​ ស្ថិតនៅ​ភូមិ​ត្រពាំង​វែង សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្ដ​កំពង់ធំ ។

 

​ប្រភព​ពី​​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា ក្រោយពី​ផ្ទុះអាវុធ​មួយ​ប្រាវ​រួចមកឈ្មួញ​រកស៊ី​ឈើ​ម្នាក់នេះបាន​រត់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ ប៉ុន្ដែ​ប្រជាពលរដ្ឋមិនបាន​ជួយ​លាក់បាំង​នោះឡើយ ពោល​ពួកគាត់​ភ័យ ហើយ​នាំគ្នា​រត់ចេញ​ពី​ជននេះបន្ទាប់មក​ឈ្មួញ​រកស៊ី​ឈើក៏​គេចខ្លួនបាត់​តែម្ដង ។ ក្រោយពី​ជននេះ​បាន​រត់គេចខ្លួន​នោះកម្លាំង​សមត្ថកិច្ច​ចម្រុះទាំង​អាវុធហត្ថទាំងនគរបាល និង​មន្ដ្រីរដ្ឋបាល​ព្រៃឈើដឹកនាំដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដកំពង់ធំ បាន​ចុះទៅ​ឡោមព័ទ្ធ​ផ្ទះ ហើយ​ដកហូត​ឈើ​គ្រញូង​សុទ្ធ​ជាង២០០គីឡូក្រាម និង​រថយន្ដ​ CRV មួយ​គ្រឿង ដែល​ជននេះប្រើប្រាស់​សម្រាប់​ដឹកឈើ​នោះ ។

 

​ក្រៅពី​ការ​រឹបអូស​ឈើ​គ្រញូង ​និង​រថយន្ដCRV កម្លាំង​សមត្ថកិច្ច​ចម្រុះបាន​រក​ឃើញ​​សៀវភៅ​ជាច្រើន​ក្បាលដែលមាន​លេខ​ទូរស័ព្ទរបស់​សមត្ថកិច្ច​មួយ​ក្ដាប់​តូច ដែល​ឃុបឃិត និង​ចូលរួម​បើកភ្លើង​ខៀវ​និង​បើកផ្លូវ នៅពេលដែល​ឈ្មួញ​ម្នាក់នេះធ្វើការ​ដឹកជញ្ជូន​ឈើម្ដងៗ ៕

14-7-2014 (2) 14-7-2014 14-7-2014 (1)

 

Leave a Reply

(*) Required, Your email will not be published