៥​នាក់​របួសធ្ងន់ ២​នាក់​បាន​ស្លាប់ ករណី​ក្រឡាប់​រថយន្ត​នៅក្បែរ​ជ្រោះ​ពេជ្រនិល​

, , Leave a comment

​ខេត្ត​កំពង់​ស្ពី ៖ យ៉ាងហោចណាស់​មនុស្ស​២​នាក់​បាន​ស្លាប់ និង​៥​នាក់​ផ្សេង​បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុងករណី​រថយន្ត​ឡិច​ស៊ី​ស​ក្រឡាប់​នៅក្បែរ​ជ្រោះ​ពេជ្រនិល កាលពី​វេលា​ម៉ោង​ជិត​៧​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៩​និង​១០០ ស្ថិត​ក្នុងភូមិ​ពេជ្រនិល ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពី ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​រួ​មានឈ្មោះ​ទី​១- ផេង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​បាក់​ទូក រស់នៅក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ និង​ទី​២- ឈ្មោះ ប៉ាង គីម​អេង ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​សិស្ស​ស្នាក់​នៅក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។ ចំណែក​អ្នករងរបួស​ធ្ងន់​ស្រាល​មាន​១-​ឈ្មោះ ប៉ាង គីម​ឆេង ភេទ​ស្រី អាយុ ២៦​ឆ្នាំ រងរបួស​ស្រាល ២-​ឈ្មោះ សំ កូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ ជា​អ្នកបើកបរ មា​នទី​នៅផ្ទះ​លេខ ៣៤១ ផ្លូវ​២១៧ សង្កាត់​អូរ​ឬ​ស្សី​២ ខណ្ឌ​៧​មករា រងរបួស​ស្រាល ៣- ឈ្មោះ កង មេ​ត ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ ៤- ឈ្មោះ ពេជ្រ ភេទ​ស្រី អាយុ ២២​ឆ្នាំ រស់នៅក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រងរបួស​ធ្ងន់ និង​ជនជាតិ​ចិន ភេទ​ស្រី អាយុ​៣០​ឆ្នាំ រង​រងរបួស​ផងដែរ (​មិន​ទាំ​ន់​ស្គាល់​អត្តសញ្ញាណ​) ដោយ​ជិះ​រថយន្ត​១​គ្រឿង ម៉ាក​ឡិច​ស៊ី​ស ៤៧០ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2N-1628 ។​

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ រថយន្ត​រងគ្រោះ​ដែល​ជិះ​គ្នា​៧​នាក់​(​ប្រុស​៤​ស្រី​៣​នាក់​)​បានធ្វើ​ដំណើរ​ពី​កើ​តទៅ​លិច​ក្នុងទិសដៅ​ភ្នំពេញ​-​ព្រះសីហនុ ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ដែលជា​ផ្លូវ​កោង ស្រាប់តែ​អ្នកបើក​ម៉ូតូ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ពេលនោះ​អ្នកបើកបរ​រថយន្ត​ដោយ​បើក​ពីក្រោយ​ក្នុង​ល្បឿន​លឿន​ពេក ខ្លាច​បុក​ម៉ូតូ ដោយ​ព្យាយាម​ទាញ​ចង្កូត​គេច​មក​ខាងឆ្វេង​ដៃ ក៏បាន​ធ្លាក់​ផ្លូវ​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់ ។​

 

​ក្រោយពី​កើតហេតុ​ភ្លាម​សមត្ថកិច្ច​បាន​ទៅដល់​ហើយ​បាន​ស្ទួ​ច​យក​រថយន្ត​ទៅ​រក្សាទុក ។ ចំណែក​៥​នាក់​ទៀត​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្នំស្រួច​ហើយ​បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារ​សព មក​ទទួលយក​ទៅធ្វើ​បុណ្យ​៕

 14-7-2014 (1) 14-7-2014 (2)

14-7-2014 (3)

 

Leave a Reply

(*) Required, Your email will not be published