លោក​ឧកញ៉ា តាំង ផេង​ប៉ោ ថៅកែ​ក្រុមហ៊ុន​កញ្ចក់​ និង​ថ្នាំលាប រង​​​​ការ​​​ចោទ​​ប្រកាន់​បញ្ជា​ឲ្យ​អង្គរក្ស​បាញ់​ភ្នាក់ងារ​គេហទំព័រCEN ​និង​អ្នកយកព័ត៌មាន​ទូរទស្សន៍​

, , Leave a comment

​រាជធានី​ភ្នំពេញ ​៖ កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៤​វេលា​ម៉ោង ១២ និង ៣០ នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ លោក​ឧកញ៉ា តាំង ផេង​ប៉ោ ថៅកែ​ក្រុមហ៊ុន​កញ្ចក់ និង​ថ្នាំលាប​គ្រប់​ប្រភេទ បាន​បញ្ជា​ឲ្យ​អង្គរក្ស បាញ់សម្លាប់​អ្នកកាសែត ចំនួន ២ នាក់ គឺ​អ្នកកាសែត​របស់​គេហទំព័​រ CEN លោក សន សុផល និង​អ្នកយកព័ត៌មាន​ទូរទស្សន៍​បាយ័ន​។ ហេតុការណ៍​គំរាម​បាញ់សម្លាប់​នោះ បានកើត​ឡើង ខណៈពេលដែល​អ្នកកាសែត​ទាំងពីរ កំពុងតែ​ចុះ​យក​ព័ត៌មាន ក្នុង​រឿង​ឈ្លោះប្រកែក​គ្នា បិទផ្លូវ​សាធារណៈ​រប​ស់រ​ដ្ឋ មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ និង​មិន​ឲ្យ​ឡាន​ដឹក​ដី​ឆ្លងកាត់​។​

 

​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បានអោយដឹងថា​ខ​ណះ​លោក​ឧកញ៉ា តាំង ផេង​ប៉ោ ថៅកែ​កញ្ចក់​និង​ជា​ថៅកែ​ថ្នាំលាប​មាន​ជម្លោះ​ជាមួយនឹង​ថៅកែ​រណ្តៅ​ដី ដែល​គេ​ស្គាល់​​ឈ្មោះ​ហេង​ដោយ​ប្រើ​ពាក្យសំដី​ធ្ងន់ៗ ដាក់គ្នា​ទៅវិញទៅមក នៅពេលដែល​ភាគី​លោក ហេង បាន​បញ្ជា​អោយ​កូនចៅ​របស់ខ្លួន យក​គ្រឿងចក្រ ចំនួន ២ គ្រឿង មក​កាយ​សសរ​គ្រឹះ ចេញពី​ចំណីផ្លូវ​សាធារណៈ ដើម្បីអោយ​រថយន្ត​គ្រប់​ប្រភេទ​ចេញចូល​ទៅមក​បាន​។​។ ខ​ណះ​នោះ​លោក​ឧកញ៉ា តាំង ផេង​ប៉ោ បានសម្រេច​បិទផ្លូវ​សាធារណៈ​របស់រ​ដ្ឋ មិន​ឲ្យ​ឡាន​ដឹក​គ្រប់​ប្រភេទ ធ្វើដំណើរ​ឆ្លងកាត់​។

 

នៅពេល​កើត​ជម្លោះ​នោះ អ្នកកាសែតរ​ខាងលើ​បាន​ចុះ​ទៅយក​ព័ត៌មាន នៅ​កន្លែង​​កើតហេតុ​ក៏ត្រូវ​បាន​លោក​ឧកញ៉ា តាំង ផេង​ប៉ោ ហាមឃាត់ មិន​ឲ្យ​ថត​យក​រូបភាព នៅ​កន្លែងកើតហេតុ​នោះទេ​។ ប៉ុន្តែ​អ្នកកាសែត​ទាំងពីរ មិន​ស្តាប់​តាម​ការហាមឃាត់ ស្រាប់តែ​ពេលនោះ លោក​ឧកញ៉ា បាន​បញ្ជា​ឲ្យ​អង្គរក្ស​របស់ខ្លួន បាញ់សម្លាប់​អ្នកកាសែត​ទាំងពីរ​នោះ​។ បន្ទាប់ពី​មាន​បញ្ជា​ភ្លាម អង្គរក្ស​ក៏បាន​ទៅ​ដណ្តើមយក​ម៉ាស៊ីនថតរូប​ពី​អ្នកកាសែត តែ​អ្នកកាសែត​មិន​ព្រម​ឲ្យ​។​

 

​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ដែល​ត្រូវ​ឧកញ៉ា តាំង ផេង​ប៉ោ បញ្ជា​ឲ្យ​អង្គរក្ស​របស់ខ្លួន​បាញ់សម្លាប់​ខណៈ​ពួកគេ​កំពុង​ចុះមក​ផ្តិត​យក​ព័ត៌មាន​លើផ្លូវ​សាធារណៈ​១.​ឈ្មោះ ប្រាក់ ដា​រា​វុទ្ធី ភេទ​ប្រុស ជា​អ្នកយកព័ត៌មាន​ឲ្យ​ទូរទស្សន៍​បាយ័ន និង​២.​ឈ្មោះ សន សុផល ជា​អ្នកយកព័ត៌មាន​ឲ្យ​គេហទំព័រ CEN ។​

 

​ប្រជាពលរដ្ឋ​និង​ក្រុម​តៃកុង​ឡាន​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ទៅនឹង​សកម្មភាព​ដ៏​កោងកាច សាហាវ​ឃោ​ឃៅ​របស់លោក​ឧកញ៉ា តាំង ផេង​ប៉ោ ដែលជា​អ្នក​សំបូរ​លុយកាក់​ស្រែក​បញ្ជា​ឲ្យ​កូនចៅ​និង​អង្គរក្ស​បិទផ្លូវ​សាធារណៈ​មិន​ឲ្យ​ប្រជាពលរដ្ឋ​បើករថយន្ត​ឆ្លងកាត់ និង​បញ្ជា​ឲ្យ​អង្គរក្ស​បាញ់សម្លាប់​អ្នកកាសែត ។​

 

​ជុំវិញ​ព័ត៌​មាន​ខាងលើ​កំណើត​ថ្មី​មិនអាច​ទាក់ទង​បំ​ភ្លី​បាន​ទេពី​លោក​ឧកញ៉ា តាំង ផេង​ប៉ោ ដែល​រង​ការចោទប្រកាន់​ពី​ក្រុមអ្នកកាសែត​ថា គាត់​បាន​បញ្ជា​ឲ្យ​អង្គរក្ស​បាញ់សម្លាប់ ដោយ​គ្មាន​លេខ​ទូរស័ព្ទ ៕

13-7-2014 13-7-2014 (1) 13-7-2014 (2) 13-7-2014 (3)

 

Leave a Reply

(*) Required, Your email will not be published