មេ​កត់​កន្ទុយលេខ​៣​នាក់ ត្រូវ​សមត្ថកិច្ច​ក្រុង​តាខ្មៅ​ចាប់​ឃាត់ខ្លួន​ករណី​ចុះបង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ និង​លេង​ល្បែងស៊ីសង​ខុសច្បាប់​

, , Leave a comment

​ខេត្តកណ្តាល ៖ មេ​កត់​កន្ទុយលេខ​៣​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ក្រុង​តាខ្មៅ ចាប់​ឃាត់ខ្លួន ក្នុងករណី​ចុះបង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ និង​លេង​ល្បែងស៊ីសង​ខុសច្បាប់ កាលពី​ល្ងាច​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​តាខ្មៅ​ចាស់ ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ និង​ផ្សារ​តាខ្មៅ​ថ្មី ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

 

​សមត្ថកិច្ច​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា ស្ត្រី​ទាំង ៣ នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​នោះ រួមមានៈ ទី​១-​ឈ្មោះ នី ភានុ​ត អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន មុខរបរ​កត់​កន្ទុយ​លេខ និង​ធ្វើ​ក្រចក ទី​២-​ឈ្មោះ ឡុង គឹម​ស្រ៊ាង អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​-​សង្កាត់​តាខ្មៅ មុខរបរ កត់​កន្ទុយលេខ និង​ទី​៣-​ឈ្មោះ តាត ណី អាយុ ២៦​ឆ្នាំ ស្រុកកំណើត​ភូមិ​កំពង់​វាង ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ មាន​ទីលំនៅ បច្ចុប្បន្ន​ផ្ទះជួល ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ មុខរបរ​កត់​កន្ទុយ​លេខ​។ ក្រោយពី បាន​ឃាត់ខ្លួន​ភ្លាម កម្លាំង​សមត្ថកិច្ច ដកហូត​បាន វត្ថុតាង​មួយចំនួន ក្នុងនោះ​មាន ក្រដាស់​លទ្ធផល​ឆ្នោត ៦ ដុំ ក្រដាស់​សម្រាប់​កត់​កន្ទុយ​លេខ គ្មាន​លេខ ២ ដុំ ក្រដាស់​សម្រាប់​កត់​កន្ទុយ​លេខ មាន​លេខ ៥ ដុំ ម៉ាស៊ីន​គិត​លេខ​ចំនួន​២ គ្រឿង របស់របរ​មួយចំនួនទៀត​។​

 

​បច្ចុប្បន្ន មេ​កន្ទុយ​ទាំង​៣​នាក់ ត្រូវបាន​សមត្ថកិច្ច យកទៅ​អប់រំ និង​ឲ្យ​ធ្វើ​កិច្ចសន្យា ជាមួយ​សមត្ថកិច្ច ឈប់​ប្រព្រឹត្ត​ល្បែងស៊ីសង បែបនេះ​ទៀត​។ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹងត្រូវ ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​៕

 10-7-2014 (1)

10-7-2014

 

Leave a Reply

(*) Required, Your email will not be published