​លោ​ក​​ ​​កែ​វ​ ​​កុ​ស​​​ល ​​មេ​ព្រៃ​​ប្រ​ចាំ​​ស្រុ​ក​​ក្រូ​ច​ឆ្មារ ​មា​ន​​​ជំ​នា​ញ​​​ប្រ​មូ​ល​​លុ​យ​​ពី​​កា​​រ​ដឹក​ឈើ​​ខុ​ស​ច្បា​ប់ ​មិ​ន​​​ខ្វ​ល់​​កា​រ​ប​ង្ក្រា​ប​

, , Leave a comment

​ខេត្តកំពង់ចាម ៖ បច្ចុប្បន្ននេះ​ក្រុម​ឈ្មួញ​មានឱកាស​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ទាំង​តាមផ្លូវ​ទឹក និង​តាម​ផ្លូវគោក​យ៉ាង​អនាធិបតេយ្យ​បំផុត ក្នុងភូមិ​សាស្ត្រ​ស្រុក​ក្រូចឆ្មារ គេ​មិនដែល​ឃើញ​សមត្ថកិច្ច ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ក្រូចឆ្មារ​លោក កែវ កុសល យកចិត្តទុកដាក់​បង្ក្រាប​ឲ្យ មាន​ប្រសិទ្ធភាព​នោះទេ ក៏​ព្រោះតែ​ក្រុម​ឈ្មួញ​បានផ្តល់​ផលប្រយោជន៍​ជាប់​ជាប្រចាំ​ឲ្យ​ក្រុមមន្ត្រី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងនោះ ចាំ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន យ៉ាង​រលូន​ល្អ​ដែល​ទាមទារ​ឲ្យ​ថ្នាក់លើ​ពិនិត្យមើល​បាតុភាព​អសកម្ម​លោក​កែវ​កុសល​ប្រធាន​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ក្រូចឆ្មារ​ទាំងនេះ ឡើងវិញ​ជាបន្ទាន់​។​


 
​សេចក្តីរាយការណ៍​ពី​ស្រុក​ក្រូចឆ្មារ​បាន​ឲ្យ​ដឹងថា នៅ​ចំណុច​មាត់ទន្លេ​កន្លែង​ដាក់​គ្រួស​ខ្សាច់​ភូមិ​ជី​នី​ក​ជិត​ដេប៉ូ​លក់​ឈើ​តា​សា ជនជាតិ​ឥស្លាម​គឺមាន​ការដឹកជញ្ជូន​ឈើ​លេខ ២ និង​ឈើប្រណិត​តាម​កាណូត​ចេញពី​ខេត្តក្រចេះ​ម្តង​ពី​៣០​ទៅ​៥០​ម៉ែត្រ​គីប​ឈ្មួញ​ដឹកជញ្ជូន​គឺ​តា​សា​និង​ចែ​ខឿន ។ ដោយ​លែ​កនៅ​ភូមិ​ទ្រា​ឃុំ​ទ្រា​ស្រុក​ក្រូចឆ្មារ​វិញ​គឺ​តា​ពែ​ក​ជា​ម្ចាស់​ឈើ​និង​មាន​ជើង​រត់ការ​ឈ្មោះ ថេ​ង កាសែត ល្បី​ខាង​យកលុយ​ពី​តា​ពែ​កមក​រត់ការ​ក្រុម​ការ​សែត​ដើម្បី​ជួយ​បិទ​ព​ត័​មាន​។​ហើយ​ឈើ​តា​ពែ​ក​ចេញពី​ខេត្តក្រចេះ​ដឹក​តាម​កាណូត​លើក​នៅ​ភូមិ​ទ្រា​ឃុំ​ទ្រា​ស្រុក​ក្រូចឆ្មារ​ម្តង​ពី​៤០​ទៅ​៥០​ម៉ែត្រ​គីប​មិនអោយ​ចាញ់​ក្រុម​តា​សារ​ទេ​។ បើតាម​ការអះអាង​ពី​មន្ត្រី​សមត្ថកិច្ច​មួយចំនួន​ដែល​មិនបាន​ផលប្រយោជន៍​បាន​ឲ្យ​ដឹងថា​ពេល​មានការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ម្តងៗ​គឺ​លោក​កែវ កុសល ប្រធាន​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ក្រូចឆ្មារ​បិទ​ទូរ​សព្ទ័​មិនអាច​ទំនាក់ទំនង​ដើម្បី​សហការ​បង្ក្រាប​បានទេ​ដូចនេះ​ហាក់បីដូច​បណ្តោយអោយ​ឈ្មួញ​ប្រព្រឹត្ត​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាមចិត្ត​។​ការដែល​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ខាងលើ​ប្រព្រឹត្តទៅបាន​រលូន​គឺមាន​កិច្ចសហការ​បិទ​ភ្នែក​បានល្អ​ពី​លោក​លោក​កែវ កុសល​ប្រធាន​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ក្រូចឆ្មារ​និង​លោក​ប្រាក់​ណូ​ម៉ា​ប្រធាន​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​។​

 

​លោក ច័ន្ទ សារុន ជាពិសេស​លោក ឆេង គឹម​ស៊ុន ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ ប្រសិនបើ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​អនុវត្ត​បទបញ្ជា​លេខ ០១ ក្នុងការ​បង្ការ​បង្ក្រាប​និង​ទប់ស្កាត់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល​មិនគួរ​មើលរំលង​ពី​ជំនួញ​ឈើ​ខុសច្បាប់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​ខេត្តក្រចេះ​មក​ស្រុក​ក្រូចឆ្មារ មក​ចែកចាយ​តាម សិប្បកម្ម​នានា​នៅ​ស្រុក​ក្រូចឆ្មារ​ដែលមាន​លោក លោក​កែវ កុសល​ប្រធាន​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ក្រូចឆ្មារ និង​លោក​ប្រាក់ ណូ​ម៉ា​ប្រធាន​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​បិទ​ភ្នែក​អោយមាន​ការនាំ​ឈើ​ខុសច្បាប់​ដោយ​យក​ជំនាញ​ជា​ថ្នូរ​និង​ផល​ប្រ​យោ​ជ​ន៏​នោះ​ផង​៕​

12-1 (1) 12-1 (2) 12-1 (4)

 

Leave a Reply

(*) Required, Your email will not be published