ជនបរទេស​ម្នាក់​​ត្រូវគេ​រុំ​នឹង​ក្រណាត់​យកទៅ​បោះចោល​នៅ​គំនរ​សំរាម ក្រោយពី​សម្លាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ហេតុ​ការភ្ញាក់ផ្អើល​មួយ​ខណៈដែល​ប្រទះឃើញ​សាកសព​ជនបរទេស​ម្នាក់​ដែល​ត្រូវគេ​រុំ​នឹង​ក្រណាត់​យកទៅ​បោះចោល​នៅលើ​គំនរ​សំរាម​កាលពី​ម៉ោង​ប្រមាណ​ជា​៥ ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច​ភូមិ​អណ្តូង ក្បែរ​សាលាបឋមសិក្សា ជា ស៊ីម ឈូក​វ៉ា ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​

 

​តាម​របាយការណ៍​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​សមត្ថកិច្ច​បង្ហា​ញ​ថា ជនបរទេស​ដែល​ស្លាប់មាន លិខិតឆ្លងដែន​មួយ​លេខ 433762327 USA ។ តាមរយៈ​លិខិតឆ្លងដែន​នេះ​បាន​ឲ្យ​ដឹងថា បុរស​នេះ គឺជា​ជនជាតិ​អាមេរិក ឈ្មោះ ហ្គ្លេ​ន វី​ល្លី​យ៉ា​ម ប្រាយ​អាន (Glenn William Bryan) កើត​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៧០ មាន​ទីលំនៅ ក្នុង​រដ្ឋ​មី​ស្ស៊ី​ស៊ី​ប​ពី (Mississippi -USA) សហរដ្ឋអាមេរិក​។​

 

​សមត្ថកិច្ច​បានធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព​ឃើញថា មាន​ស្នាមរបួស​ត្រង់​ក្បាល ហើយ​បាន​សន្និដ្ឋានថា ក្បាល​របស់​បុរស​នេះ រង​នូវ​ការប៉ះទង្គិច​នឹង​វត្ថុ​រឹង ហើយ​អាចជា​អំពើ​ឃាតកម្ម ដោយមាន​ការគ្រោងទុក​ជាមុន ដោយ​ជម្លោះ ឬក៏​គំនុំ​៕

09-7-2014 (1)

 

Leave a Reply

(*) Required, Your email will not be published