ប្តី​ចាក់​ខ្លួន​ព្រោះ​មិន​ហ៊ាន​ប្រឈមមុខ​ការពិត ក្រោយ​សម្លាប់​ប្រពន្ធ​ខ្លួនឯង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ អំពើហិង្សា​រវាង​ប្តី​ប្រពន្ធ​ក្នុង​គ្រួសារ​វ័យក្មេង​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​លេខ​៥៨B ផ្លូវ​លេខ​៩៩ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ  បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ធ្ងន់ និង​បុរស​ជា​ប្តី​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម ក្រោយ​ពេលដែល​ពួកគេ​បាន​ឈ្លោះប្រកែក​គ្នា រហូត​បុរស​ជា​ប្តី​ចាក់​ប្រពន្ធ​ឲ្យ​របួស​ស្មានថា​ស្លាប់ ក៏​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ ។​

 

​ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ ក៏ដូចជា​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា បុរស​ដែល​ចាក់​សម្លាប់​ប្រពន្ធ ហើយ​ធ្វើអត្តឃាត​ខ្លួនឯង​ខាងលើនេះ ឈ្មោះ ម៉េង រស់ អាយុ​៣៥​ឆ្នាំ និង​ភរិយា​ដែល​រងរបួស​ឈ្មោះ ឈិ​ត គឹម អាយុ​២៤​ឆ្នាំ ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​មានមុខរ​បរជា​អាជីវ​ករលក់​ក្រណាត់​នៅ​ផ្សារ​អូ​ឡាំពិ​ក ។​

 

​ប្រភព​ដដែល​បាន​បន្តថា ពេល​កើតមាន​ហិង្សា​នៅក្នុង​គ្រួសារ​នេះ​ពុំមាន​នរណាម្នាក់​ដឹងឮ ឬ​អាចជួយ​បានឡើយ​ដោយសារ​កន្លែងកើតហេតុ​ស្ថិតក្នុង​បរិវេណ​ផ្ទះល្វែង ដែលជា​កម្ម​សិទ្ធ​ផ្ទាល់​របស់​អ្នក​ទាំងពីរ ។ មូលហេតុ​នៃ​ទំនាស់​ក្នុង​គ្រួសារ​រហូត​ឈានដល់​ចាក់ សម្លាប់​គ្នា​នេះ​ត្រូវបាន​ប្រភព​ខ្លះ​និយាយថា កើតឡើង​ដោយសារ​ប្តី​ប្រចណ្ឌ​ប្រពន្ធ ចំណែក​ប្រភព​ខ្លះ​ទៀតថា កើតឡើង​ដោយសារ​បុរស​ជា​ប្តី​ជំពាក់​ប្រាក់​គេ​ច្រើនពេក​៕

07-7-2014 07-7-2014 (1) 07-7-2014 (2) 07-7-2014 (3)

 

Leave a Reply

(*) Required, Your email will not be published