រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានសតម្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរកាលពីព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១៤ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀនប្រមាណ១គីឡូក្រាម ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ី សៀក ភេទប្រុស អាយុ ៣៥ ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ សូត្រ សីហា ភេទប្រុសអាយុ ៣៤ ឆ្នាំ អ្នកទាំងពីមានទីលំនៅ មិនពិតប្រាកដ និងជាក្រុមជួញដូរគ្រឿងញៀនសកម្ម ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានថ្នាំញៀនប្រភេទ ម្ស៉ៅមេតំហ្វេតាមីនហៅកាត់ថា(ICE)ចំនួន៤៧៤.៣៤ក្រាម នឹងមេតំហ្វេ តាមីនគ្រាប់ពណ៍ទឹកក្រូចហៅថា(WY)ចំនួន២១១.២គ្រាប់ នៅមុខហាងកាហ្វេសៃហ្កនស៊ីធី ស្ថិតនៅតាមបណ្តោយវិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោមការស្រាវជ្រាវ អស់រយៈពេលជាច្រើនខែមកហើយ ព្រោះជនជាប់សង្សយ័២នាក់នេះជាមុខសញ្ញាចាស់ ៕