ភាព​ឫស្យា នៃ​ចិត្ត​ម្តាយ​ច​ញ្ចឹ​ម ធ្វើ​ទារុណកម្ម​ដោយ​ដាក់ច្រវ៉ាក់​កជើង​ហើយ​ចាក់សោរ​បង្ខាំង​ទុក​ក្នុងផ្ទះ​រាប់​ឆ្នាំ​

, , Leave a comment

​ខេត្តកោះកុង ៖ កុមារី​អាយុ​៥​ឆ្នាំ​ម្នាក់​ត្រូវបាន​ម្តាយ​ច​ញ្ចឹ​ម​ធ្វើ​ទារុណកម្ម​ដោយ​ដាក់ច្រវ៉ាក់​កជើង​ហើយ​ចាក់សោរ​បង្ខាំង​ទុក​នៅក្នុង​ផ្ទះ​អស់​រយៈពេល​ជិត​២​ឆ្នាំកន្លងមក​នោះ​ស្ថិតនៅក្នុង​សង្កាត់​ស្មាច់មានជ័យ ខេត្តកោះកុង ។ ហើយ​ត្រូវបាន​សមាគមន៍​សិទ្ធិមនុស្ស​(​អាដហុក​) សហ​ការណ៍​ជាមួយ​សា្ថ​ប័ន​មន្ទីរជំនាញ​ពាក់ព័ន្ធ​រួមមាន មន្ទីរ​កិច្ចការនារី មន្ទីរ​សង្គមកិច្ច​ខេត្ត និង​សមត្ថកិច្ច​របស់​អាជា្ញធ​រ​ខេត្ត​ជួយ​ធ្វើ​អន្តរា​គម​ន៏​រំដោះ​យកចេញ​កាលពី​វេលា​រសៀល​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៤ ។​

 

​មន្ត្រី​សមាគមន៍​សិទ្ធិមនុស្ស​អាដហុក ប្រចាំខេត្ត​កោះកុង លោកបូ រ៉ា​ទី​ណូ បាន​ឲ្យ​ដឹងថា កុមារី​រងគ្រោះ​ដែល​ត្រូវបាន​ជួយ​រំដោះ​យកចេញ ពី​ការធ្វើ​ទារុណកម្ម​ពី​សំណាក់​ម្តាយចិញ្ចឹម​អមនុស្ស​ធ័​ម​នោះ ឈ្មោះ​ទី ចាន់ថា អាយុ​៥​ឆ្នាំ ។ រីឯ​ស្ត្រី​ម្តាយចិញ្ចឹម​អ្នកប្រព្រឹត្ត ឈ្មោះ​ពៅ ស៊ី​ផាត់ អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។ កុមារី​រងគ្រោះ​នោះ​ត្រូវ​ស្ត្រី​ម្តាយចិញ្ចឹម​ដាក់ច្រវ៉ាក់​ជាប់ និង​កជើង​ប្រវែង​១​ម៉ែត្រ​ហើយ​ចាក់សោរ​បង្ខាំង​ចោល​នៅក្នុង​ផ្ទះ​រយៈពេល​៨​ម៉ោង​ជា​រៀងរាល់ថ្ងៃ និង​មាន​រយៈពេល​ជិត​២​ឆ្នាំ​មកហើយ ខណៈដែល​ស្ត្រី​ម្តាយចិញ្ចឹម​រូបនោះ ចេញទៅ​ធ្វើការ​កាប់​ព្រៃ​កៅស៊ូ​ឲ្យ​គេ​។​

 

​មន្ត្រី​សមាគមន៍​អាដហុក​ប្រចាំ​ខេត្តកោះកុង​បញ្ជាក់ថា អំពើ​នេះ​គឺជា​ករណី​រំលោភបំពាន​លើ​សិទ្ធ​កុមារ​យ៉ាងធ្ងន់ធ្ងរ ។ ទោះបី​បែបណា​ទន្ទឹម​និង​ការជួយ​រំ​ដោះយក​កុមារី​រងគ្រោះ ស្ត្រី​ជា​មា្ត​យ​ចិញ្ចឹម​បាន​ត្រូវ​សមត្ថកិច្ច​របស់​អាជា្ញធ​រ​នាំ ខ្លួន​ទៅ​សាកសួ​បំភ្លឺ ។ រួច​ក៏​ដោះលែង​អោយមាន​សេរីភាព​វិញ នៅ​លា្ង​ច​ថ្ងៃ​ដដែល​នោះ ពុំទាន់​មាន​ចំណាត់ការ​បែបណា​នោះទេ ។ ដោយឡែក​កុមារី​រងគ្រោះ ត្រូវបាន​គេ​ប្រគល់​ទៅ​ឲ្យ​ខាង​មន្ទីរ​សង្គមកិច្ច​ជា​អ្នកគ្រប់គ្រង​វិញ ៕

07-7-2014

 

Leave a Reply

(*) Required, Your email will not be published