បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​ឱកាស​សិច​ថមថយ​

, , Leave a comment

​ពួក​អ្នកស្រាវជ្រាវ​ជាច្រើន​បាន​ចាត់ទុកថា ប្រសិន​ស្ថានភាព​នេះ​បន្ត​ប្រព្រឹត្តទៅ​ដូច​សព្វថ្ងៃ នោះ​ក្នុង​រង្វង់ ៥០ ឆ្នាំ​ទៀត មនុស្សលោក​នឹង​ប្រែក្លាយ​ទៅជា Robot មិនដឹង “​សិច​” ជា​អ្វី​ហើយ ។ការសិក្សា​ស្រាវជ្រាវ​មួយ ត្រូវបាន​ដំណើរការ ១០ ឆ្នាំ​ម្តង អំពី​អាកប្បកិរិយា និង​ជីវភាព​ផ្លូវភេទ ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សង្គម​ជាំ​តិ សាកលវិទ្យាល័យ London College នៅ​អង់គ្លេស បង្ហាញថា ជនជាតិ​អង់គ្លេស កាន់តែ​រួមភេទ​តិចជាង ។​

 

លទ្ធផល​ស្រាវជ្រាវ​ចំពោះ​ជនជាតិ​អង់គ្លេស ១៥,០០០ នាក់ អាយុ​ពី ១៦ ទៅ ៤៤ ឆ្នាំ បង្ហាញថា ជនជាតិ​អង់គ្លេស​ក្នុង​ទសវត្សរ៍​មាន “​សិច​” មធ្យម ៥ ដង ក្នុង​១​ខែ ។ តួលេខ​នេះ ទាប​ជាង​ប្រៀប​នឹង​ចំនួន​មធ្យម ៦ ដង ក្នុង​១​ខែ របស់​ការស្រាវជ្រាវ ២ គឺ​នៅ​ឆ្នាំ ១៩៩០-១៩៩១ និង ១៩៩៩-២០០១ ។  មូលហេតុ​ចំបង​មួយ បកស្រាយ​សម្រាប់​ស្ថានភាព​នេះ ប្រហែលជា​របៀបរបប​រស់នៅ​ទំនើប និង​រវល់​ច្រើន​របស់​មនុស្ស ក្នុង​ទសវត្សរ៍​ថ្មីៗ​នេះ ។ បន្ថែម​លើ​នោះ ភាព​តានតឹង​បណ្តាល​ពី​ការខ្វះ​ការធ្វើ និង​គ្មាន​ការងារ ក៏​ដូច​ថយចុះ​ការរៀប​អាពាហ៍ពិពាហ៍ ឬ រួមរស់​ជាមួយគ្នា ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​តួលេខ​នេះ​ថយចុះ ។​

 

​ប៉ុន្តែ ពួក​អ្នកស្រាវជ្រាវ ចង្អុល​បង្ហាញថា ទម្លាប់​របស់​ជីវភាព​ទាន់សម័យ​ជាមួយនឹង​បរិក្ខារ​បច្ចេកទេស​វិទ្យា​, បណ្តាញ​សង្គម ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​មនុស្ស​សោះអង្គើយ​ជាមួយ​រឿង “​សិច​” ។ “​យើងខ្ញុំ​គិតថា បច្ចេកវិទ្យា​ទំនើប ជា​មូលហេតុ​សំខាន់​១ ឈរ​ពីក្រោយ​ការ​ថមថយ​នេះ​”, បណ្ឌិត Cath Mercer នៅ​សាកលវិទ្យាល័យ College London មានប្រសាសន៍ ។​

19-12-2013

“​អ្នកផង​មន Tablet, Smartphone ហើយ​គេ​ប្រើប្រាស់​វា​ទាំង​ពេល​នៅលើ​គ្រែ​គេង ដើម្បី​បើក Facebook និង​ឆ្លើយ Email” ។  បណ្ឌិត Mercer ក៏​ចាត់ទុកថា រឿង​អាសអាភាស​ដ៏​សម្បូរបែប​នៅលើ​អ៊ី​ន​ធើរ​ណេ​ត ក៏​ជា​មូលហេតុ ធ្វើ​ឲ្យ​ជីវភាព​ផ្លូវភេទ​ត្រូវ​ថមថយ​នោះដែរ ៕

 

Leave a Reply

(*) Required, Your email will not be published