មន្ត្រី​អគ្គិសនី​សាខា​អូរ​បែកក្អម ត្រូវ​កងរាជអាវុធហត្ថ​ចាប់ខ្លួន ទាក់ទិន​នឹង​ប្រាក់​៣០​ម៉ឺន​ដុល្លារ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ថៅកែ​ចែកចាយ​ត្រី​សមុទ្រ និង​ជាម​ន្ត្រី​អគ្គិសនី សាខា​អូរ​បែក​ក្អែ​ម​ម្នាក់ បាន​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន​តាម ដីកា​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ទឹកប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​អាមេរិក ។ ថៅកែ​ចែកចាយ​ត្រី​សមុទ្រ និង​ជាម​ន្ត្រី​អគ្គិសនី​រូបនោះ​ឈ្មោះ អួន រដ្ឋា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ត្រូវបាន​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កង រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២ កក្កដា នៅ​កន្លែងធ្វើការ​សាខា​អគ្គិសនី​អូរ​បែក​ក្អែ​ម ។ លុះ​ព្រឹក​ថ្ងៃទី​៣ កក្កដា បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

 

​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ ឱ្យដឹងថា ការចាប់​ឃាត់ខ្លួន​នេះ គឺជា​ការ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង និង​ជា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ទោះជា​យ៉ាងណា មន្ត្រី​កងរាជអាវុធហត្ថ​មិនបាន​បញ្ជាក់ប្រាប់​ពី​អង្គហេតុ​នៃ​ការ ចាប់ខ្លួន​នេះ​ទេ ប៉ុន្តែ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវគេ​ដឹងថា លោក​អួន រដ្ឋា ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​ពីបទ​រំលោភ​លើ​ទំនុកចិត្ត ។ បទ​រំលោភ​លើ​ទំនុកចិត្ត​នោះ ដោយសារ​កន្លងមក​លោក​អួន រដ្ឋា ដែលជា​ថៅកែ​ចែកចាយ​ត្រី​សមុទ្រ​នៅ​រាជធានី​ភ្នំពេញ បាន​ទទួលយក​ត្រី​សមុទ្រ​ពី​ម៉ូយ​តាម​បណ្តា​ខេត្ត​ដូចជា ខេត្ត​ព្រះសីហនុ​ជាដើម មក​លក់​ចែកចាយ​តាម​ដេប៉ូ​នានា​នៅ​រាជធានី​ភ្នំពេញ ។​

 

​ពេល​ម៉ូយ​ពី​ខេត្ត​យក​ត្រី​មក​ដាក់លក់​ឱ្យ លោក​អួន រដ្ឋា តែងតែ​នៅ​ខ្វះ​ប្រាក់​គេ​ជាប្រចាំ គ្រាន់​តែមាន​អ្នកខ្លះ​តិច អ្នកខ្លះ​ច្រើន​ប៉ុណ្ណោះ ។ ក្រោយមក​មាន​ម្នាក់​ជាដើម​បណ្តឹង​នៅ​ខ្វះ​ប្រាក់​គេ​ជាង​៣០​ម៉ឺន​ដុល្លារ អាមេរិក ហើយ​ត្រូវគេ​ទារប្រាក់​នោះ​វិញ ប៉ុន្តែ​លោក​បែរជា​ចេញ​មូល​ប្ប​ទា​នប​ត្រ​អត់​សាច់ប្រាក់ ដូច្នោះ​ហើយ​ទើបបានជា​ម្ចាស់​ប្រាក់​ប្តឹង ។ រហូតដល់​ម៉ោង​៣​រសៀល​ថ្ងៃទី​៣ កក្កដា តំណាង​អយ្យការ​មិនទាន់​បានបញ្ចប់​ការសាកសួរ​នៅឡើយ​ទេ ប៉ុន្តែ​សំណុំ​រឿងនេះ​បើតាម​ព័ត៌មាន​ថា បើសិនជា​លោក​អួន រដ្ឋា មាន​ប្រាក់ ឬ​អចលនទ្រព្យ​ណាមួយ​ដាក់​តម្កល់​នៅ​សាលាដំបូង​ដើម្បីឱ្យ​ដើមបណ្តឹង​គេ ជឿទុកចិត្ត​នោះ នឹង​បាន​ធានា​ខ្លួន​វិល​ទៅផ្ទះ​វិញ ។ បុ​៉​ន្តែ​បើ​គ្មាន​ទេនោះ​ប្រាកដជា​អាច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះ អាសន្ន​មិនខានឡើយ ។​

 

​តាម​ព័ត៌មាន​ចុងក្រោយ​បានឱ្យដឹងថា លោក​អួន រដ្ឋា បាន​យក​ប្លង់​អចលនទ្រព្យ​ទៅ​តម្កល់ទុក​នៅ​សាលាដំបូង ទើប​ធ្វើឱ្យ​លោក​បាន​រួច​ផុតពី​ការឃុំខ្លួន ៕

04-7-2014

 

Leave a Reply

(*) Required, Your email will not be published