ជនជាតិ​ចិន​ស្រី​ប្រុស​ចំនួន​៧​នាក់ ត្រូវ​ប៉ូលិស​នាយកដ្ឋាន​សន្ដិសុខ​ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ​បង្ក្រាបបាន ពាក់ព័ន្ធ​គំរាម​ជម្រិត​ទារប្រាក់​(​វីដេអូ​)

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ ​ប៉ូលិស​នាយកដ្ឋាន​សន្ដិ​សុខ​ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ សៅ ប៊ុនធឿន អនុប្រធាន សហការ​ជាមួយ​ប៉ូលិស​មូលដ្ឋាន​និង​ដឹកនាំ​ដោយ​លោក​តុ​ប ឈុន​ឡុង​ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៧​នាក់ ពាក់​ព័​ន្ឋ​ករណី​គំរាម​ជម្រិត​ទារប្រាក់​នៅវេលា​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃទី​កក្កដា ឆ្នាំ​២០១៤ នៅ​ភូមិគ្រឹះ​លេខ​៨៩ ក្រុមទី​៧ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​ជាមួយគ្នា​នោះ​មាន​ជនជាតិ​ចិន​ម្នាក់​បាន​លោត​ពីលើ​ភូមិគ្រឹះ​ទៅ​ប៉ះចំ​របង​បន្លា​លួស បណ្តាល​ឲ្យ​រងរបួស​នោះ​ផងដែរ ។​

 

​ប្រភពព័ត៌មាន​ពី​មន្ត្រីប៉ូលិស​ដែល​បាន​ចុះ​ក្នុង​ប្រតិបត្តិ​ការណ៍​ខាងលើ​បាន​ឲ្យ​ដឹងថា​ការចុះ​បង្ក្រាប​ជនជាតិ​ចិន​ពាក់​ព័​ន្ឋ​និង​ករណី​គំរាម​ជម្រិត​ទារប្រាក់​ខាងលើ គឺ​បាន​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ​នៃ​ប្រទេស​ចិន​នោះ​ផងដែរ ។​នៅក្នុង​ប្រតិបត្តិ​ការណ៍​នេះ​ផងដែរ ប្រភពពី​មន្ត្រីប៉ូលិស​បាន​បញ្ចាក់​ថា​ក្នុងចំនោម​ជនជាតិ​ចិន​មាន​ប្រុស​ចំនួន​៤​នាក់ ស្រី​២​នាក់ និង​ស្ត្រី​ម្នាក់ទៀត​ជា​ជនជាតិ​វៀតណាម​ជាស​ង្សា​របស់​ជនជាតិ​ចិន ។​

 

​ប្រភព​បាន​ឲ្យ​ដឹង​បន្តថា​ជាមួយគ្នា​នោះ​ប៉ូលិស​បាន​ដកហូត​វត្ថុតាង​មាន​កុំព្យូទ័រ​ជាច្រើន​គ្រឿង រថយន្ត​ម៉ាក​រ៉េ​ហ្វ័​រ ពណ៌​សំបក​ឪឡឹក ស្លាក​លេខ​ភ្នំពេញ​២E ៩៨៩៥ ម៉ូតូ​កូន​ទា​ម៉ាក​Today​មួយគ្រឿង​និង ទូរស័ព្ទ​លើ​តុ​ប្រមាណ​១៥​គ្រឿង​សម្រាប់​ប្រើ​ជា​មធ្យោបាយ​ទូរស័ព្ទ​ចាប់​ជម្រិត​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ចិន ។​ចំពោះ​អត្តសញ្ញាណ​ជនជាតិ​ចិន​ខាងលើ​ប៉ូលិស​នៅ​មិនទាន់​បង្ហាញ​ឲ្យ​ច្បាស់​ពិតប្រាកដ​នៅឡើយ​ទេ ដោយសារតែ​ប៉ូលិស​កំពុងតែ​សាកសួរ​និង​ប្រមូល​ឯកសារ​មួយចំនួន ។​

 

​ក្រោយពី​ឃាត់ខ្លួន​និង​ដកហូត​វត្ថុតាង​ជាច្រើន​ហើយ​នោះ ប៉ូលិស​និង​ប​ញ្ចូ​ន​ជន​ជាតិចិន​ទាំងអស់​ទៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ ៕

04-7-2014 (3) 04-7-2014 (2) 04-7-2014

 

Leave a Reply

(*) Required, Your email will not be published