ទំនេរ​ពីមុខ​របរ ឆ្លៀត ជួញដូរ​គ្រឿងញៀន​បន្ត ក្រែង​មានបាន​ហ្នឹង​គេ​!

, , Leave a comment

​ខេត្ត​ព្រះសីហនុ​ ៖ នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង​៩​និង​៣០​នាទី បាន​ចាប់​ឃាត់ខ្លួន​ជន សង្ស័យ​បាន​ម្នាក់ ដោយ​ជាប់​ពាក់ព័ន្ធ​និង​ការប្រើប្រាស់​និង​ការជួញដូរ​គ្រឿងញៀន នៅ​ចំណុច​សេះស មុខ​ច្រក​ទីមួយ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ ស្ថិតនៅ​ក្រុម​១៩ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។​

 

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​មានឈ្មោះ ម៉ាក់ រំ​ចង់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មានមុខ​របរ​រត់​ម៉ូតូឌុប ហើយក៏​ជា​សមាជិក សមាគម ប្រជាធិបតេយ្យ​ឯករាជ្យ សេដ្ឋកិច្ច ក្រៅ​ប្រព័ន្ធ ។ មុខសញ្ញា​នេះ បច្ចុប្បន្ន​ស្នាក់នៅ​បណ្តោះ​អាស​ន្ត​ក្នុង​ក្រុមទី​១៤ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​រូប កំពុង​ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​វិនិច្ឆ័យ​ទោស ទៅតាម​ច្បាប់ ៕

03-7-2014 (2)

 

Leave a Reply

(*) Required, Your email will not be published