ប្លន់​សម្លាប់​នាង​គយ​កលុយ​និង​មាស​ជនដៃដល់​សង្ស័យ​ជា​អ្នកភូមិ​ជាមួយគ្នា​

, , Leave a comment

​ខេត្តស្វាយរៀង ៖ នាងក្រមុំ​គរ​ម្នាក់​ត្រូវ​ក្រុមចោរប្លន់​ចាក់​សម្លាប់​ជាង​២០​កំបិត​បណ្តាល​ឲ្យ​ស្លាប់​នៅក្នុង​ថ្លុ​ង​ឈាម​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១ ខែ​កក្ត​ដា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​ព្រៃ​ធឹ​ក ឃុំ គគី​សោម ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

 

​ប្រភពពី​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ មានឈ្មោះ ភី នី អាយុ ២៦ ឆ្នាំ (​ជា​មនុ​ស្សគរ​)​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​មុនពេល​កើតហេតុ​នារី​រងគ្រោះ ដេក​នៅលើ​គ្រែ​ក្រោមផ្ទះ​ម្នាក់ឯង​ក្នុង​ដំណេក​លង់លក់​ក៏ត្រូវ ក្រុមចោរប្លន់​ប្រមាណ​២​ទៅ​៣​នាក់​ចាប់ជើង​ចាប់ដៃ​រួច​ចាក់​ប្រហារ​ចំនួន ជាង​២០​កំបិត​សុះ​ពេញ​ខ្លួន​ពីមុខ​ពីក្រោយ​បាញ់​ឈាម​ប្រឡាក់​ពេញ​គ្រែ​និង សរសរ​ផ្ទះ​រួច​អូស​សព​នារី​រងគ្រោះ​នោះ​បោះចោល​នៅ​ខាងកើត​ផ្ទះ ប្រណាម​២​ម៉ែត្រ​ខ​ណះ​ពេលនោះ​មាន​ប្អូនប្រុស​ម្នាក់​ឈ្មោះ ភី ស៊ី អ​យុ​១៩​ឆ្នាំ​(​ជា​មនុ​ស្សគរ​)​មក​ទាន់​ក្រុមចោរប្លន់​ក៏​ទំលាក់​សព​ចោល​ក៏ នាំគ្នា​រត់គេចខ្លួន​បាត់​អស់​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា​៖​ក្រោយពី​កើតហេតុ​ភ្លាមៗ​មាន​សេចក្តីរាយការណ៍​ពី ប្រជាពលរដ្ឋ​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​គគី​សោម​ចុះ​មកដល់​កន្លែងកើតហេតុ​និង កំណត់​មុខសញ្ញា​ដើម្បី​ធ្វើការ​ចាប់ខ្លួន​តែបើ​តាម​ប្អូនប្រុស​(​គ​)​របស់​នារី រងគ្រោះ​បានធ្វើ​កាយវិការ​គ​បញ្ជាក់ថា​ក្រុមចោរប្លន់​នេះ​ជាម​នុស្ស​នៅក្នុង ភូមិ​ស្រុក​ជាមួយគ្នា​។​ដោយមាន​ការសង្ស័យ​កំលាំង​ជំនាញ​ព្រហ្ម​ទ័​ណ្ឌ​បាន​ហៅ ជនសង្ស័យ​៣​នាក់​ដើម្បី​ធ្វើការ​សាកសួរ​នៅ​ព្រឹក​ថ្ងៃទី​២​ខែ​កក្ត​ដា ឆ្នាំ​២០១៤​នេះ​លទ្ធផល​យ៉ាងណារ​នោះ​សមត្ថកិច្ច​កំពុងតែ​ដុតដៃដុតជើង​វែកមុខ ក្រុមចោរប្លន់​ដ៏​សាហាវ​នេះ​យកមក​ផ្ត​ន្ទោ​ទោស​ទៅតាម​ផ្លូវច្បាប់​។​គួរ បញ្ចាក់​ថា​ក្រុមចោ​ប្លន់​នេះ​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​នារី​រងគ្រោះ​ហើយ យក​មាស​១​ដំឡឹង​កន្លះ​ពី​ចង្កេះ​ខោ​និង​គាស់​ហឹប​យកលុយ​អស់​៧០​មឺ​ន​រៀល​ទៀត​។ ចំណែក​គ្រួសារ​ជនរងគ្រោះ​នេះ​មាន​បងប្អូន​៦​នាក់​ក្នុងចំណោម​នោះ​មាន​គរ​៣​នាក់ ក្នុង​បន្ទប់​គ្រួសារ​៕

03-7-2014 03-7-2014 (1)

 

Leave a Reply

(*) Required, Your email will not be published