តាំងខ្លួន​ជា​បងធំ ប្រមូលផ្តុំ បង្ក​ភាពអសន្តិសុខ ដើម្បី​បង្កើតជា​ការងារ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​មួយក្រុម​បានធ្វើ​សកម្មភាព​ដេញ​គប់​ដុំថ្ម បង្ករ​ភាពអសន្តិសុខ​ក្នុងសង្គម ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​សែន​សុខ​ចាប់ខ្លួនបាន​ភ្លាមៗ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ចំណុច​ព្រំប្រទល់​ខណ្ឌទួលគោក​ត្រង់​ផ្លូវ​លេខ​598 សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​បាន​២​នាក់​។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មានឈ្មោះ ទី​១-​ឈ្មោះ​សេង រដ្ឋា (​ហៅ​តឿ​) ភេទ​ប្រុស អាយុ​២០​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​អូ​បែកក្អម សង្កាត់​ទឹកថ្លា ទី​២-​ឈ្មោះ មូ​ដា ភេទ​ប្រុស អាយុ​២០​ឆ្នាំ គ្មាន​មុខរបរ និង​ទីលំនៅ​ពិតប្រាកដ ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ថាច់ សា​រ៉ា​យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាងកាត់សក់ មាន​ទីលំនៅ​ក្នុង​សង្កាត់​ក្រាំង​ឆ្នង់ ។​

 

​ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​សង់ C125 មួយគ្រឿង ពាក់​ស្លាក​លេខ បាត់ដំបង 1H-6552 ដើរលេង ជាមួយ​មិត្តភក្ដិ​មាន​គ្នា​ទាំងអស់​៣​នាក់ លុះ​ពេល​ត្រឡប់មកផ្ទះ​វិញ​ជិះ​តាមផ្លូវ​សហព័ន្ធ​រុស្សី​មកដល់​ម្តុំ​មុខ វត្ត​នាគ​វ័​ន្ត ក៏មាន​ជន​មួយក្រុម​ជិះ​ម៉ូតូ​២​គ្រឿង​មាន​គ្នា​៥​នាក់​កាន់​ដាវ​ដេញ​កាប់ ឃាត់​អោយ​ឈប់ ដើម្បី​ប្លន់​យក​ម៉ូតូ ប៉ុន្តែ​ខ្លួន​មិន​ឈប់​ក៏​ព្យាយាម​ជិះ​រត់​មកដល់​ផ្លូវបំបែក​ក៏​ដួល​ម៉ូតូ ដោយសារ​ខ្លាច​ក៏​រត់គេចខ្លួន​ចោល​ម៉ូតូ ក្នុងពេលនោះ​បក្ខពួក​របស់គេ​បាន​លើកយក​ម៉ូតូ​ជិះ​យកទៅ​បាត់​បែកផ្លូវ​គ្នា ប៉ុន្តែ​បក្ខ​ពួកគេ​២​នាក់​ជិះ​ឡើងមក​ផ្លូវ​598 ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ជាក់ស្តែង​នៅក្បែរ​កន្លែងកើតហេតុ​។ ប៉ូលិស ខណ្ឌ​សែន​សុខ​កំពុង​សួរនាំ​ជនជាប់ចោទ​ដើម្បី​ស្រាវជ្រាវ​តាម​ចាប់ខ្លួន បក្ខពួក​របស់គេ​៣​នាក់​ទៀត​ដែល​ប្លន់​ម៉ូតូ​ជនរងគ្រោះ​យកទៅ​បាត់​។​

 

​ប៉ូលិស​បាន​ដកហូត​ម៉ូតូ​មួយគ្រឿង​ម៉ា​កនិច ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-6091 និង ឧបករណ៍​សម្រាប់ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយចំនួន​មានដូចជា ដែក​កែច្នៃ​សម្រាប់​កាត់​បំបាក់​សោក​ម៉ូតូ រួម​និង​កន្ត្រៃ​កាត់​ដែក​ផង​៕

c-07-02-2014-j-full

 

Leave a Reply

(*) Required, Your email will not be published