រឿង​ដែល​បុរស​ខ្លាំង​ផ្នែក​ព័ត៌មាន​ឈ្មោះ ហ៊ុយ វណ្ណ​: ដក​កាំភ្លើង​ដ៏​ទំនើប​ស្រាយ​កំហឹង ជាមួយ​បុគ្គលិក​នៅក្នុង​ស្ថានីយ៍ទូរទស្សន៍ បែកធ្លាយ​រឿងអាស្រូវ ក្នុង Facebook

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ទំនាស់ ទាស់ទែង​ផ្ទៃក្នុង របស់​ស្ថានីយ៍ទូរទស្សន៍ ដ៏​ល្បីល្បាញ​ក្នុងស្រុក គឺ​ស្ថានីយ៍ ទូរទស្សន៍ CTN និង CNC ដែល​ដឹកនាំ ដោយ លោក គិត ម៉េង អ្នកមហា​សេដ្ឋី​វ័យក្មេង និង​ជា ប្រធាន សភាព​ពាណិជ្ជកម្ម កម្ពុជា បាន​កន្លងផុត​ទៅជិត មួយ​សប្តាហ៍​ទៅនេះ នៅតែ​មិនទាន់​ស្ងប់ គឺ​នៅតែមាន អ្នកលេង ហ្វេ​ស​បុក  បង្ហោះ​ជា​សាធារណៈ និង​Share ចែកចាយ​បន្តៗ​គ្នា ដោយបាន​លាតត្រដាង ថា លោក ហ៊ុយ វណ្ណៈ បាន​យក​កាំភ្លើង ភ្ជង់​ក្បាល លោក រស់ ឌី​ណា ដោយ​តែ​ខឹង ច្រឡោត​តូងតាង លើ​ពាក្យសម្តី​គ្នា​នោះ បានធ្វើឱ្យ​ផ្អើល លោក​អ្នកឧញ៉ា​គិត ម៉េង ចេញមុខ ដោះស្រាយ​។

 

ប្រិយមិត្ត​អ្នកលេង Facebook បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា រឿង​ផ្ទៃក្នុង របស់​ស្ថានីយ៍ទូរទស្សន៍ CTN កាលពី​ថ្ងៃ​សុក្រ​ទី​២៧​ខែមិថុនា​បុគ្គលិក​ម្នា​ក់នៅ​ការិយាល័យ CTN​ក្រោម​ការគ្រប់គ្រង​​របស់លោក នូវ សម្ផស្ស បាន​ទៅយក​របស់​មួយ​នៅ ការិយាល័យ CNC ដែល​គ្រប់គ្រង​​ដោយ​ហ៊ុយ វណ្ណ​:​ពេល​បុគ្គលិក​រូបនេះ​ចូល​ទៅយក​របស់​នោះ​ស្រាប់តែ​ត្រូវ​ក្រុម​បុគ្គលិក​នៅ​​ការិយាល័យ​CNC បាន​គំហក​ខ្លាំងៗ និង​ស្តីអោយ ! ពេលនោះ ពួកគេ​ទាំងសងខាង បាន​​ឈ្លោះ​គ្នា​បែកផ្សែង ! ក្រោយមក បុគ្គលិក​រូបនេះ បាន​ដើរមក​ការិយាល័យ​របស់ខ្លួន​វិញ ហើយ​ប្រាប់​រឿងនេះ ដល់​លោក រស់ ឌី​ណា តួនាទី​រងការិយាល័យ ស្រាប់តែ​ពេលនោះ ហ៊ុយ វណ្ណ​: ក៏​តេ​ទៅ​សួរនាំ បុគ្គលិក ដែល​ឈ្លោះ​នោះ តែ​គេ​មិន​លើក​ទូរ​សព្ទ័ ! បន្ទាប់មក លោក រស់ ឌី​ណា បាន​ទៅ​បន្ទប់ទឹក ហើយ​ពេលចេញ​មកវិញ ក៏​ជួប​បុគ្គលិក​ស្រី ម្នាក់​ហើយ​​ក៏​ជជែក​គ្នា ! គាប់​ជួន ហ៊ុយ វណ្ណ​: នៅ​ជិត​នោះ និង​ស្តាប់ឮ ក៏​មក​ស្តីអោយ រស់ ឌី​ណា ថា ហេតុអ្វី មិនអោយ​កូនចៅ​លើក​ទូរស័ព្ទ​គាត់ ! ក្រោយ​ត មាត់ ត សម្តី​រួច​នោះ ស្រាប់តែ ហ៊ុយ វណ្ណ​: ដក​កាំភ្លើង​ចេញពី​អាវធំ ភ្ជង់​ក្បាល លោក រស់ ឌី​ណា តែម្តង​។ ប្រិយមិត្ត​អ្នកលេង Facebook​បាន​បន្តទៀតថា រំលង​មួយថ្ងៃ​គឺ​ថ្ងៃ​សៅរ៍ ទី​២៨ ខែមិថុនា ឆ្នាំ​២០១៤ គឺ​អ្នកឧកញ៉ា គិត ម៉េង ចេញមុខ​សម្របសម្រួល​ដើម្បី​បញ្ចប់​បញ្ហា និង បាន​បង្គាប់បញ្ជា​ឲ្យ​ក្រុមការងារ​លុប​រូប​វីដេអូ នៅក្នុង​កាមេរ៉ា​សុវត្ថិភាព​ចោល​អោយអស់​។​

 

តាម​ការបញ្ជាក់​ពី អ្នកលេង​ហ្វេ​ស​បុក បានឱ្យដឹង តាំងពី​លោក ហ៊ុយ វណ្ណ​: ចូលធ្វើការ​​នៅ​ទីនោះ គាត់​បាន​ក្រឡុក ដណ្តើម​តួនាទី នូវ សម្ផស្ស ហើយ​គ្រប​លើ លោក ឆៃ យ៉ា ទៀតផង​។ ដោយឡែក កម្មវិធី ជុំ កុសល ត្រូវបាន ហ៊ុយ វណ្ណ​:​បញ្ជា​អោយ​ចាក់ផ្សាយ​ពេល​​ម៉ោង ៥​ព្រឹក​ទៀតផង បុគ្គលិក​ភាគច្រើន មិន​ចូលចិត្ត ហ៊ុយ វណ្ណ​: ទេ ព្រោះ​គាត់​ជាម​នុស្ស​​មហា​ឬ​ក​និង​មហា​មោទនភាព​ណាស់​។​ រឿងអាស្រូវ​នេះ ដែលជា​ការទម្លាយ របស់​អ្នកលេង Facebook ដូច​ការរៀបរាប់​ខាងលើ​ គេហទំព័រ​កំណើត​ថ្មី​មិនអាច​ទាក់ទង​សូម​ការបំភ្លឺ​ពី​លោក ហ៊ុយ វណ្ណៈ និង​លោក​រស់ ឌី​ណា​​ជាមួយនឹង អ្នកឧញ៉ា គិត ម៉េង មក​បំភ្លឺ​បាន​នៅឡើយ​ទេ ៕

03-7-2014 (1)

03-7-2014 (3) 03-7-2014  03-7-2014 (2)

 

Leave a Reply

(*) Required, Your email will not be published