ជនល្មើស​ចាប់​ជំរឹត​ក្មេង​២​នាក់​នៅ​ខេត្តបាត់ដំបង​បាន​បញ្ជូន​មកដល់​ខេត្តស្ទឹងត្រែង​

, , Leave a comment

​ខេត្តស្ទឹងត្រែង ៖ ជនល្មើស​សាក់​ពេញ​ខ្លួន​បាន​ហែក​គុក​រត់ចេញ​ទៅកាន់​ប្រទេស​ថៃ​និង​បាន ចាប់រំលោភ​ស្ត្រី​ម្នាក់​ជា​យាយ​របស់​ក្មេងរងគ្រោះ គំរាម​អោយ​យក​រូបគេ​ធ្វើជា​ប្តី និង​បាននាំគ្នា​ត្រឡប់មក​រស់នៅ​ខេត្តស្ទឹងត្រែង ហើយ​បាន​ចាប់​ក្មេងៗ​២​នាក់​នោះ យកទៅ​ខេត្តបាត់ដំបង ជំរិត​ទារប្រាក់​ត្រូវបាន​នគរបាល​ខេត្តស្ទឹងត្រែង សហការ​ជាមួយ​នគរបាល​ខេត្តបាត់ដំបង ចាប់​ឃាត់ខ្លួន​បញ្ជូន​មកដល់​ខេត្តស្ទឹងត្រែង កាលពី​ល្ងាច​ថ្ងៃទី​១​កក្កដា​ម្សិលមិញ​។​

 

​ករណី ចាប់​ក្មេងប្រុស​ស្រី​២​នាក់​ជា​បងប្អូន​បង្កើត​ជំរិត​ទារប្រាក់​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៤​នៅ​ភូមិ​មន ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ត្រូវបាន​នគរបាល​ខេត្តស្ទឹងត្រែង​សហការ​ជាមួយ​នគរបាល​ខេត្តបាត់ដំបង ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​ដដែល​។​

 

​លោក​ហម ប៊ុន​ធែ​ល​វរសេនីយ៍ឯក​ទទួលបន្ទុក​ស្នងការរង​ជា​ប្រធាន​នគរបាល​ការិយាល័យ កណ្តាល​ព្រហ្មទណ្ឌ​បានអោយដឹងថា ជនល្មើស​ដែល​បាន​ចាប់​ក្មេង​២​នាក់​នោះ​មានឈ្មោះ​សួ​ម វុទ្ធី (​ហៅ​សួ​ម សា​វី​) ប្រុស អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​រតនៈ ស្រុក ខេត្តបាត់ដំបង​។ រីឯ​ក្មេងរងគ្រោះ​ទាំង​២​នាក់​មាន​១​ឈ្មោះ​សួ វិត ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ និង​២​ឈ្មោះ​សួ រី​សា ភេទ​ស្រី អាយុ​៧​ឆ្នាំ ត្រូវជា​ចៅ​របស់​យាយ​ឈ្មោះ​ជា ពៅ​ដែល​ជនល្មើស​ចាប់រំលោភ​នៅ​ប្រទេស​ថៃ និង​បាន​គំរាម​ឱ្យ​យក​រូបគេ​ធ្វើ​ប្រពន្ធ​និង​មាន​ទីលំនៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ​។​

 

​លោក វរសេនីយ៍ឯក​បា​នប​ន្ត​អោយដឹងទៀតថា ជនល្មើស​ធ្លាប់​ពាក់ព័ន្ធ​ជាច្រើន​ករណី ហើយក៏​ធ្លាប់​ជាប់គុក​ចំនួន​២​លើក​ទី​១​ពីបទ​ប្រើ​ហិង្សា​ជាប់គុក​៨​ខែ ទី​២​ពីបទ​ប្លន់​ជាប់គុក​៥​ឆ្នាំ តែ​ជាប់​បាន​២​ឆ្នាំ ជនល្មើស​បាន​ទម្លាយ​គុក​ចេញ រត់​ទៅកាន់​ប្រទេស​ថៃ ជួប​ជាមួយ​ស្ត្រី​ឈ្មោះ​ជា ពៅ ត្រូវជា​យាយ​របស់​ក្មេងរងគ្រោះ​ខាងលើ ហើយ​បាន​ចាប់រំលោភ​គំរាម​ឱ្យ​យក​រូបគេ បើ​មិន​ដូច្នេះ​ទេ​គេ​និង​សម្លាប់ចោល បន្ទាប់មក​គាត់​មិនដឹងថា​ទៅប្តឹង​ឯណា​ក៏​សុខចិត្ត​យកគ្នា​បាន​ជាង​មួយខែ ក៏បាន​នាំគ្នា​ត្រឡប់មក​រស់នៅ ជាមួយ​កូន​របស់គាត់​ឈ្មោះ​សល់ គឹម​សួ និង​ប្រពន្ធ​របស់គេ​ឈ្មោះ​ធួន ចាន់​ធី​ន ដែល​ត្រូវជា​ឪពុកម្តាយ​ក្មេងរងគ្រោះ​រស់នៅ​ខេត្តស្ទឹងត្រែង​។

 

​លោក បាន​បន្តថា​ក្រោយពី​បានរស់នៅ​មានរឿង​ជាច្រើន សូម្បីតែ​ចៅស្រី​ម្នាក់ទៀត​អាយុ​១៣​រស់នៅ​ជាមួយ​ឪពុកម្តាយ​យាយ​ត្រូវជា ប្រពន្ធ​ក្រៅច្បាប់​រស់​ជនល្មើស​ក៏​គេ​មិន​អត់អោន​ឱ្យ​ដែរ គេ​បាន​យកដៃ​ប្រទូស្ត​កេរ្តិ៍​ក្មេងស្រី​នោះ​ទៀត​។ មិនតែប៉ុណ្ណោះ​ក្មេងប្រុស​ស្រី​២​នាក់ ក៏ត្រូវ​បាន​គេ​ចាប់​យកទៅ ខេត្តបាត់ដំបង​ដើម្បី​ជំរិត​ទារប្រាក់​ចំនួន​៥០​ម៉ឺន​រៀល​ដាក់​តាម​វិញ​(Wing)​ឱ្យគេ​។ លោក​បន្តថា​ក្រោយពី​មាន​ពាក្យបណ្តឹង កម្លាំង​របស់លោក​បាន​សហការ​ជាមួយ​នគរបាល​ខេត្តបាត់ដំបង និង​បានរៀបចំ​ជំនាញ​របស់ខ្លួន ឪពុកម្តាយ​ក្មេងរងគ្រោះ​ធ្វើ​ទៅតាម​ជំនាញ​របស់​សមត្ថកិច្ច​ពេល​ជន​បង្ខំ ទារប្រាក់ គ្រួសារ​ជនរងគ្រោះ​បាន​ប្រាប់ថា គ្មាន​ប្រាក់​ដើម្បី​ពន្យារពេល​ស៊ើបរក​ទីតាំង​កន្លែង​លាក់​ក្មេង ហើយ​ប្រាប់ថា​រកលុយ​បានតែ​១០​ម៉ឺន ក្រោយមកទៀត​ជនល្មើស​បង្ខំ​ឱ្យ​ផ្ញើ​លុយ​ព្រមទាំង​គំរាមថា ប្រយ័ត្ន​គេ​សម្លាប់​ក្មេង​នោះ​ចោល បន្ទាប់​គេ​ក៏​ដាក់​តាម​វិញ​ឱ្យ​១០​ម៉ឺន​ទៀត ទើប​សមត្ថកិច្ច​ស្រាវជ្រាវ ដឹង​ពី​ទីតាំង​របស់គេ ពេលដែល​គេ​មក​បើក​លុយ ស្រុក​មោង​ក្នុង​ខេត្តបាត់ដំបង ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។​

 

​លោកស្នងការ បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​០១​ខែកក្កដា​ម្សិលមិញ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល ខេត្តស្ទឹងត្រែង​នាំខ្លួន​ពី​ខេត្ត​បាត់​ដម​បង​មកកាន់​ខេត្តស្ទឹងត្រែង ពាក់ព័ន្ធ​ករណី​ជាច្រើន មានដូចជា​ករណី​ហែក​គុក​ចាប់រំលោភ ប្រទូស្ត​កេរ្តិ៍ ចាប់ជំរិត​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​ឯកសារ ពាក់ព័ន្ធ​និង​ករណី​ខាងលើ​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម នីតិវិធី​៕

02-7-2014 02-7-2014 (1)

 

Leave a Reply

(*) Required, Your email will not be published