ប្រទះឃើញ​សាកសព​ចង​.​ក ឡើង​រលួយ​សាច់​នៅក្នុង​ព្រៃ

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ សាកសព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ ខណៈដែល ក្នុងស្ថានភាព​រលួយ​សាច់​ឡើង​ក្រៀម​ស្វិត​នៅសល់តែ​ឆ្អឹង​របស់​ជនបរទេស​មិន​ស្គាល់​អត្តសញ្ញាណ​កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

 

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ប្រទះឃើញ​សាកសព​បាន​ឲ្យ​ដឹងថា ពុំ​ដឹងស្លាប់​កាលពី​ពេលណា​មក​នោះទេ​ទើបតែ​នៅ​ថ្ងៃទី​២៩ ខែមិថុនា មាន​ប្រជាពលរដ្ឋ​មួយក្រុម​ឡើង​បេះ​ស្លឹក​រុក្ខជាតិ​ក៏​ប្រទះឃើញ​សាកសព​រួមជាមួយ​សម្ភា​រ​មួយចំនួន និង​កង់​ចំនួន​១​គ្រឿង​នៅក្បែរ​សាកសព​ចម្ងាយ​ប្រមាណ​ជាង​១០​ម៉ែត្រ ហើយ​ក៏បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​សង្កាត់​លេខ​៤​ដើម្បី ចុះទៅ​ត្រួតពិនិត្យ​។​

 

​ជុំវិញ​បញ្ហា​នេះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា​ចំពោះ​សាកសព​នេះ សមត្ថកិច្ច​នៅ​ពុំទាន់​កំណត់​អត្តសញ្ញាណ​បាន​នៅឡើយ​ទេ​ដោយសារតែ​នៅក្បែរ សាកសព​ពុំមាន​អ្វី​ជា​ពន្លឺ​ក្នុងការ​កំណត់​អត្តសញ្ញាណ​តែបើ​យោងតាម ការសន្និដ្ឋាន​សាកសព​នេះ​ជាម​នុស្ស​ប្រុស​មាន​សក់​ពណ៌​លឿង​អាយុ​ចំណាស់​បន្តិច​ព្រោះ​នៅក្បែរ​សាកសព​មាន​វែ​នតា​មី​ញ៉ូ​ប​ចំនួន​២ និង​ស្បែកជើង ។ គេ​នៅ​ពុំទាន់​អាច​កំណត់​បាន​ថា​សាកសព​នេះ​ស្លាប់​តាំងពី​ពេលណា​នោះទេ​ថា ហើយ​ពីមុន​ស្នាក់នៅ​កន្លែង​ណា​ពិតប្រាកដ​នោះដែរ​។​

 

​សាកសព​ត្រូវបាន​គេ​បញ្ចុះ​នៅក្បែរ​កន្លែងកើតហេតុ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រក​សវ​តា​ពិត​ថា ជា​ជនជាតិ​អ្វី​មកពីណា​ងាយស្រួល​ដល់​ក្រុមគ្រួសារ​មក​គាស់​ឆ្អឹង​យកទៅ​ស្រុកកំណើត​វិញ​៕

02-7-2014

 

Leave a Reply

(*) Required, Your email will not be published