សហរដ្ឋអាមេរិក ៖ បណ្តាញព័ត៌មានកម្សាន្តបរទេសមួយបានផ្សព្វផ្សាយថា តារាសម្តែងវ័យក្មេង នាង អាលីសាន់ ភីលល៍ ដែលជាតួអង្គសម្តែងក្នុងខ្សែភាពយន្តភាគទូរទស្សន៍រឿង ‘The Newsroom’ របស់អាមេរិក បានច្រឡំដៃ ភ្លេចត្រចៀក បង្ហាញរូបភាពអាក្រាតខ្លួនប្រាណរបស់ខ្លួនចូលទ្វីតតើរ ដោយអចេតនា។
កំហុសឆ្គងលើកនេះបានធ្វើឲ្យប្រិយមិត្តដែលតាមដានព័ត៌មាននាងនិយាយបន្តៗ គ្នាមិនដាច់ ព្រោះរូបភាពទាំងនោះជារូបមិនគ្របដណ្តប់កាយពាក់កណ្តាលខ្លួន ហើយនាងកំពុងគេងលើគ្រែពណ៌ស ទាំងខ្លួនប្រាណននលគក មានត្រឹមវែនតាខ្មៅដងធំ១ ប៉ុណ្ណោះ។
បន្ទាប់ពី អាលីសាន់ ភិលល៍ ជ្រុលដៃបង្ហោះរូបថតទាំងនោះ មិនបានប៉ុន្មាននាទីក្រោយមកនាងក៏បានខំដកវាចេញវិញជាបន្ទាន់ ដោយមានអ្នកចិត្តល្អម្នាក់ផ្ញើសារមកប្រាប់នាង ហេតុនេះនាងក៏បានចេញលិខិតសូមទោសជាសាធារណៈដោយប្រាប់ថា តាមការពិតនាងមានបំណងចុចលុបចោល ប៉ុន្តែខុសកន្លែងបែរជាទៅលុបចំកន្លែងផ្សេងទៅវិញ។
ចំពោះរឿងនេះនាង អាលីសាន់ ទំនងជាចង់ផ្ញើរូបថតនោះទៅឲ្យ ជេយ៍ បារូសែល គូដណ្តឹងរបស់នាងប៉ុណ្ណោះ ឬប្រហែលនាងយល់ថារូបប៉ុណ្ណឹង វាមិនអស់ប៉ុន្មានមាសមេទេមើលទៅ។ ទោះយ៉ាងណា បារូសេល ក៏បានតបទៅវិញថា ”គូដណ្តឹងរបស់ខ្ញុំប៉ិនលេងសើចបន្តិចហើយ ប៉ុន្តែខ្ញុំក៏មិនខឹងប្រកាន់អ្វីដែរ”។
បើនិយាយតាមត្រង់ទៅពុំមានប្រិយមិត្តណាម្នាក់ប្រកាន់ទោសអូសដំណើរ អ្វីទេ ផ្ទុយទៅវិញពួកគេរឹតតែរីករាយជាមួយនឹងសម្រស់បែបស្លៀកខ្យល់ដណ្តប់មេឃ របស់នាង គ្រាន់នឹងបានសប្បាយភ្នែកមួយគ្រាៗហើយក៏មានតែអរគុណនាងទៅវិញទេ៕