លោក ប្រា​យុទ្ធ ចាន់​អូ​ឆា មេ​រដ្ឋប្រហារ​ថៃ​បដិសេធ​​ការរួម​គំនិត​រដ្ឋប្រហា​រ​ជាមួយ​មេ​បាតុករ​ឈ្មោះ​ស៊ូ ថេប​

, , Leave a comment

​ក្រុង​បាងកក ៖ ប្រមុខ​កងទ័ព​ថៃលោក ប្រា​យុទ្ធ ចាន់​អូ​ឆា មេ​រដ្ឋប្រហារ​ថៃ​បាន​បដិសេធ​ការចោទប្រកាន់ថា​លោក​បាន​រៀប​ផែនការ​អាក្រក់ ដើម្បី​ប្លន់​យក​អំណាច ជាច្រើន​ឆ្នាំ​មុនពេល​រដ្ឋប្រហារ​ពី​ខែឧសភា ដោយ​ចេញ​ការស្ដីបន្ទោស​ត្រង់ៗ មួយ​ចំពោះ​មេដឹកនាំ​តវ៉ា ដែល​បាន ធ្វើ​ឲ្យ​អតីត​រដ្ឋាភិបាល​ជាប់គាំង​។

 

ក្នុង​សុន្ទរកថា ទូរទស្សន៍​ប្រចាំ​សប្ដាហ៍​មួយ​ទៅកាន់​ជនរួមជាតិ​កាលពី​រាត្រី​ថ្ងៃ​សុក្រ លោក បាន​និយាយថា​៖ «​ខ្ញុំ​មិនបាន ចូលរួម​ដំណើរការ​ណាមួយ ឬ​ចូលរួម​ជាមួយ​ភាគី​ណា​នោះទេ​»​។ ដោយ​ថ្លែង​ពី​ការចោទប្រកាន់​ដែលថា លោក​បាន​ពិភាក្សា​ដក​ឫសគល់​ក្រុម​ត្រកូល​ស៊ីណាវ៉ាត្រា ដែល​បែកបាក់​ពី​ឆាកនយោបាយ​ជាមួយ​ប្រមុខ​តវ៉ា​ដ៏​មាន​មោហៈ លោក​ស៊ូ​ថេប ធឿ​ក​ស៊ូ​បាន នោះ​លោក ប្រា​យុទ្ធ ចាន់​អូ​ឆា បាន​និយាយថា​៖ «​វា​មិន​ពិត​ទេ​»​។​

 

​លោក លោក ប្រា​យុទ្ធ ចាន់​អូ​ឆា ត្រូវបាន​បង្ខំ​ឲ្យ​បដិសេធ បន្ទាប់ពី​មាន​របាយការណ៍​ជាច្រើន ថា​ប្រមុខ​តវ៉ា​លោក​ស៊ូ​ថេប ធឿ​ក​ស៊ូ បាន​ប្រាប់​នា​ពិធី​សប្បុរសធម៌​អាហារ​ពេល​ល្ងាច​មួយ​ថា លោក​ធ្លាប់បាន​ពិភាក្សា​ជាមួយ​ប្រមុខ​កងទ័ព​ចាប់តាំងពី​ឆ្នាំ​២០១០​មក​។​

 

ក្រុម​អ្នកគាំទ្រ​របស់​នាយករ​ដ្ឋ​មន្ត្រី​ដែល​ត្រូវ​បណ្ដេញ​ពី​អំណាច លោកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​បាន​បន្ទោស​លើ​កម្លាំងប្រដាប់អាវុធ​ដែល​ពាក់ព័ន្ធ​ជាមួយ ក្រុម ស្ថាប័ន​ចម្រុះ មាន​យោធា និង តុលាការ​ពីបទ​សមគំនិត ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល ជា​ទង្វើ​ទី​ពីរ​របស់​កងទ័ព​បែប​នេះ​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ក្នុង រយៈពេល​៨​ឆ្នាំ​។​

 

​ប៉ុន្តែ​លោក ប្រា​យុទ្ធ ចាន់​អូ​ឆា បាន​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​បិទបាំង​ការ​ប្លន់ អំណាច​របស់លោក​ថា ជា​ភាព ចាំបាច់​ដើម្បី​ស្ដារ​សន្តិភាព និង​សណ្ដាប់ធ្នាប់​បន្ទាប់ពី​ការតវ៉ា​ជាច្រើន​ខែ​របស់​ក្រុម​អ្នកគាំទ្រ របស់ លោក​ស៊ូ​ថេប ដែល​បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ជាប់គាំង​៕

01-7-2014

 

Leave a Reply

(*) Required, Your email will not be published