បន្ទាប់ពី​បរិភោគ​នំ​បញ្ចុក ប្រជាពលរដ្ឋ​មាន​អាកា​រៈ​ក្អួត ចង្អោរ ឈឺក្បាល វិលមុខ និង​ចុកពោះ សង្ស័យថា​ពុល​

, , Leave a comment

​ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋ​ជាង​១០០​នាក់​មាន​អាកា​រៈ​ក្អួត ចង្អោរ ឈឺក្បាល វិលមុខ និង​ចុកពោះ បន្ទាប់ពី​ពួកគេ​បានទទួល​ទាន​នំ​បញ្ចុក​ដែល​ទិញ​មកពីផ្សារ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៤ ហើយ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ និង​មួយចំនួនទៀត​បញ្ជូនទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​មិនមាន​របាយការណ៍​ពី​អ្នករងគ្រោះ​ដល់​ស្លាប់​បាត់បង់​អាយុជីវិត​នោះទេ ។​

 

​តាម​ប្រភពព័ត៌មាន​បានឱ្យដឹង​ទៀតថា អ្នករងគ្រោះ​ទាំងអស់​ជាង​១០០​នាក់ នេះ​ស្ថិតក្នុង​ឃុំ​ចំនួន​៦ ក្នុងស្រុក​កណ្ដាលស្ទឹង ក្នុងនោះ​ឃុំ​ដែលមាន​មនុស្ស​ពុល​នំ​បញ្ចុក​ច្រើនជាងគេ​គឺ​ឃុំ​អំពៅ ព្រៃ មាន​ចំនួន​១៦៥​នាក់ ក្នុងនោះ​ស្រី​១០១​នាក់ ។ ចំណែក​នៅ​ឃុំ​ចំនួន​៥​ទៀត​មាន​អ្នកពុល​តិចតួច​ទេ ។ អ្នកលក់​នំ​បញ្ចុក​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ​អឹ​ុ​ម សុខ ភេទ​ប្រុស អាយុ​៣០​ឆ្នាំមាន​ទីលំនៅ​ភូមិ​អំពៅព្រៃ​ទី​២ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ជា​អ្នកធ្វើ​នំ​បញ្ចុក​លក់​មាន​រយៈពេល​៧​ឆ្នាំ​មកហើយ ។ អ្នកលក់​នំ​បញ្ចុក​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា អង្ករ​ដែល​យកមក​ធ្វើ​នំ​បញ្ចុក​សង្ស័យថា​ពុល​នោះ​គឺ​គាត់​បាន​យកមក​ពី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ។​

 

​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា ជាធម្មតា​ប្រជាជន​តែងតែ​ទៅ​ទិញ​នំ​បញ្ចុក​នៅ​ផ្សារ​ធ្នុង ឃុំ​អំពៅព្រៃ របស់​ឈ្មោះ អ៊ឹម សុខ មក​ទទួលទាន ។ ក្រោយពី​បានទទួល​ទាន​រួច​ក៏​ស្រាប់​តែមាន​អាកា​រៈ​ក្អួតចង្អោរ វិលមុខ ឈឺពោះ​គ្រប់ៗ​គ្នា​អ្នក​ដែល​បាន​ហូប​នំ​បញ្ចុក​នោះ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ខ្លះទៅ​រាជធានី​ភ្នំពេញ ចំណែក​អ្នក​ស្រាល​សម្រាក​ព្យាបាល​នៅផ្ទះ ។ រហូតមកដល់​រសៀល​ថ្ងៃ​ដដែល​អ្នក​សង្ស័យថា​ពុល​ប្រមាណ​៨០​ភាគរយ​បាន​ធូរ ស្រាល​ឡើងវិញ និង​មិនមាន​អ្នកស្លាប់​ឡើយ ។​

 

​នៅមាន​នំ​បញ្ចុក​នៅសល់​ពី​ហូប​ត្រូវបាន​សមត្ថ កិច្ច​ស្រុក​កណ្តាលស្ទឹង យកទៅ​រក្សាទុក​ដើម្បី​បញ្ជូនទៅ​ធ្វើការ​ពិសោធន៍​រក​មូលហេតុ​ពិត ប្រាកដ តែ​មិនអាច​ដឹងបាន​ក្នុង​ថ្ងៃ​ដដែល​នេះ​ពី​លទ្ធផល​នោះទេ ៕

30-6-2014

 

Leave a Reply

(*) Required, Your email will not be published