មាន​អ្វី​នៅ​ពីក្រោយ​នៃ​ការស្លាប់​ស្ត្រី​មេការ ប្រចាំ​ហាង​ខារ៉ាអូខេ​ខេ​វ័​ន្ត នៅ​ក្រុង​ប៉ោយប៉ែត ទើប​ម្ចាស់​ហាង​បញ្ជូន​សព​ជនរងគ្រោះ យ៉ាង​ស្ងាត់ និង​អាថ៌កំបាំង​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែល​បង្កប់​នូវក្នុង​ភាពអាថ៌កំបាំង​របស់​កា​រ​ស្លាប់​ស្ត្រី​មេការ និង​ជា​អ្នកចំរៀង ប្រចាំ​ហាង​ខារ៉ាអូខេ ខេ​វ័​ន្ត ខណៈដែល​ត្រូវ​ដឹក​សព​ចេញ​យ៉ា​ង​​ស្ងៀមស្ងាត់​បំផុត​កាលពី ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងភូមិ​ក្បាន​ស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

 

​ស្ត្រី​រងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ផង់ សុគន្ធ​ថា អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត នៅ​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប ជា​មេការ និង​ជា​អ្នកចំរៀង​ប្រចាំ​ហាង​ខារ៉ាអូខេ​ខា​ង​លើ​​ដែល​ម្ចាស់​ឈ្មោះ សៅ ជា​មន្ត្រី​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា ប្រចាំ​ក្រុង​ប៉ោយប៉ែត ។​

 

​ប្រភព​សាក្សី​ដែល​បាន​ដឹងឮ​ហេតុការណ៍​បាន​បង្ហើប​ថា នៅ​យប់​ថ្ងៃទី​២៧​ដែលជា​ថ្ងៃកើតហេតុ នៅ​ចន្លោះ​ម៉ោង​៣​ទៀបភ្លឺ ស្ត្រី​រងគ្រោះ​បាន​បរិភោគ​បុកល្ហុង បន្តិចក្រោយមក​មាន​អាកា​រៈ​ចុ​ក​ពោះ និង​ឈឺ​បុក​ពេញ​ដងខ្លួន​ភ្លាមៗ​នោះ​ស្ត្រី​រងគ្រោះ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​ក្លីនិក​ឯង​ជន​ក្នុង​ក្រុង​ប៉ោយប៉ែត ។ ប៉ុន្តែ​ម្ចាស់​គ្លីនិក​គេ​មិន​ទទួល​ក៏​បន្ត​ដឹក​ទៅ​ពេទ្យ​បង្អែ​កដី​ថ្មី​ពេ​ល​ទៅ​ដ​ល់​មន្ទីរពេទ្យ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​នេះ​បើតាម​ការ​ផ្តល់ព័ត៌មាន​ពី​មន្ត្រី​ពេទ្យ ។ បន្ទាប់ពី​បានដឹងថា ស្ត្រី​រងគ្រោះ​បាន​ម្ចាស់​ក្លឹប​កម្សាន្ត​ឈ្មោះ សៅ នោះបាន​បញ្ជា​ឲ្យ​​ដឹក​សព​ចេញទៅ​កាន់​ខេត្តសៀមរាប​ទាំង​ព្រលឹម​តែម្តង ដើម្បី​បិទបាំង​ភាព​មន្ទិល​សៅហ្មង​ពី​មន្ត្រី​សមត្ថកិច្ច​ជំនាញ​និង​អាជ្ញាធរ ។​

 

​ពាក់​ព​ន្ធ័​នឹង​រឿងរ៉ាវ​ស្លាប់​របស់​អ្នកចំរៀង​ប្រចាំ​ហាង​ខារ៉ាអូខេ ខេ​វ័​ន្ត ក្រុង​ប៉ោយប៉ែត​ដែល​លោក សៅ ជា​ម្ចាស់​ហាង និង​ជា​អ្នកបញ្ជា​ឲ្យ​ដឹក​សព​ចេញទៅ​ខេត្តសៀមរាប​នោះ មិនទាន់មាន​កា​របកស្រាយ​បំភ្លឺ​ជុំវិញ​ការស្លាប់​របស់​ស្ត្រី​រងគ្រោះ​នោះបានទេ ។ គេ​សង្ឃឹមថា​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព​ន្ធ័​នៅ​ក្រុង​ប៉ោយប៉ែត​មុខជា​មិន​ឈរ​ឳ​ប​ដៃ​ឈរ​មើល​ចំពោះ​ករណី​ខាងលើ​នេះ​ឡើ​យ​៕

k1 k2 k3

 

Leave a Reply

(*) Required, Your email will not be published