នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ចាម​ចុះបង្ក្រាប​កន្លែង​ភ្នាល់​បាល់​ ឃាត់ខ្លួន​មេ​ស៊ីសង​បាន​ម្នាក់​

, , Leave a comment

ខេត្ត​​កំពង់ចាម ៖ ​កាលពី​វេលា​ម៉ោង​ប្រមាណ ៤​កន្លះ រសៀល​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៤​នេះ កម្លាំង​នគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ដឹកនាំ​ដោយ ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​កំពង់ចាម លោក ផាន់ សុភ​ក្ត្រ បាន​ឆ្មក់​ចូល​បង្ក្រាប​និង​ឆែកឆេរ​ហាង មួយកន្លែង ដែល​បង្កប់​ល្បែង​ចាក់បាល់​​លួចលាក់ ស្ថិត​នៅមុខ​សាលា​វាលវង់ នៅ​ភូមិ​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។​

 

​សមត្ថកិច្ច​បានអោយដឹង​ថា​បាន​ល​ទ្ឋ​ផល​បង្ក្រាប​គឺ​បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់​ដែល​​កំពុងស្ថិត​នៅក្នុង​ហាង​ឈ្មោះ ឃុ​ត សាវុធ អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប ជា​អ្នកមើលការខុសត្រូវ​នៅ​ទីនោះ ឯ​មេ​ភ្នាល់​ធំ​មិន​ត្រូវបាន​ចាប់ខ្លួនបាន​នោះទេ ដែល​គេ​ដឹងថា មេ​ធំ​ម្នាក់នេះ​ជា​អ្នក បើក​ល្បែងភ្នាល់​បាល់​មកពី​ខេត្តសៀមរាប ដែល​មក​ជួល​ផ្ទះ​របស់​ឈ្មោះ ឆោ ឆាយ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដើម្បី​ធ្វើ​អាជីវកម្ម​ភ្នាល់ បាល់​នៅពេល​មានការ​ប្រកួត​ពានរង្វាន់​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ​។​ព្រមទាំង​ដកហូត​នូវ​វត្ថុ​តាំង​មួយចំនួនទៀត​ដូចជា ឌី​ស​១, ​កាល់​ស្យូ​គិត​លេខ​១, ប្រាក់​ដុល្លារ​៤០០​ដុល្លារ​, ប្រាក់រៀល​១៥៣.៥០០​រៀល​, កុំព្យូទ័រ​លើ​តុ​១​គ្រឿង​, ម៉ាស៊ីន​ព្រី​ន​ខ្នាតតូច​១​គ្រឿង​, តុ​ឈើ​២, តុ​ជ័រ​១, កៅអី​ជ័រ​៤, ទូរស័ព្ទ​ម៉ាក​សាំង​សុង ពណ៌​ស​១​គ្រឿង​, ឧបករណ៍​WiFi១​គ្រឿង​, វិ​ក័យ​ប​ត្រល​ក់បាល់​ជាច្រើន​សន្លឹក និង​ត្រា​សម្រាប់​វាយ​លើ​បណ្ណ​លក់​បាល់​មួយ ។

 

​មន្ដ្រីនគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល បានឱ្យដឹងថា ក្រោយពី​ទទួលបាន ព័ត៌មាន​នៃ​ការលួច​បើក ល្បែងភ្នាល បាល់​ដោយ​ខុសច្បាប់​នៅក្នុង​ទីតាំង​ខាងលើនេះ ស្នងការ​នគរបាល​​ខេត្តកំពង់ចាម​លោក​ឧ​ត្ត​ម​សេនីយ៍ បែន រ័ត្ន បាន​បញ្ជា​ឱ្យកម្លាំង នគរបាល​ជំនាញ ដែល​​ដឹកនាំ​ផ្នែក​ផ្លូវច្បាប់ ពី​សំណាក់​លោក ផាន់ សុភ​ក្ត្រ​។

 

​ជុំវិញ​ប្រតិ​ប​ត្ដិ​ការ ចុះបង្ក្រាប​កន្លែង​ភ្នាល់ បាល់​ខាងលើនេះ ស្នងការ​នគរបាល ខេត្ដ​កំពង់ ចាម លោក​ឧត្ដមសេនីយ៍ បែន រ​ត្ន័ បាន​បញ្ជាក់ថា ម្ចាស់​ទីតាំង ដែល​លួច​បើក កន្លែង​ភ្នាល់ បាល់​ខុសច្បាប់​នេះ គឺជា​មុខសញ្ញា បងធំ​ទី​២ ខាង​បើក​និង​កាង​ល្បែង ហើយ​នៅ​ម្ចាស់​ទី តាំង​មួយកន្លែង​ទៀត ជា​លំដាប់​ទី​១ ដែល​កម្លាំង នគរបាល​ជំនាញ របស់លោក​បាន​នឹង កំពុងធ្វើការ ស្រាវជ្រាវ ហើយ​តាម​ចាប់​បន្ដ ទៀត ។​

 

​លោក​ឧត្ដមសេនីយ៍ បាន​បន្ដថា លោក បាន​បញ្ជា​ឱ្យកម្លាំង នគរបាល​ជំនាញ​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល មូលដ្ឋាន តាម​បណ្ដា ក្រុង ស្រុក ទូទាំង​ខេត្ដ​កំពង់ចាម បន្ដ​ប្រតិ​ប​ត្ដិ ការ​ដូច​ភ្លៀងរលឹម បង្ក្រាប និង​លុបបំបាត់​ទី តាំង​លួច​បើក​ល្បែង​ខុសច្បាប់ ដែល​បានធ្វើ សកម្មភាព រហូតមកដល់​ពេលនេះ​។

 

​បច្ចុប្បន្ន ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​រួមជាមួយ​វត្ថុតាង​ក្រដាស​ភ្នាល់​បាល់  សម្ភារ​ជាច្រើន និង​ប្រាក់​មួយចំនួន​សមត្ថកិច្ច​បាន​បញ្ជូនទៅ​ការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ដើម្បី​កសាង សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ចាត់ការ​បាន​នីតិវិធី ៕

 26-6-2014

26-6-2014 (1)

 

Leave a Reply

(*) Required, Your email will not be published