ជំងឺឆ្កួតជ្រូក ប្រកាច់​ធ្លាក់​ចូលក្នុង​ទឹក​ព្រែ​កលង់​ស្លាប់

, , Leave a comment

​ខេត្ដ​កណ្ដាល ៖ ក្រមុំចាស់​ម្នាក់​បាន​ប្រកាច់​ធ្លាក់ចូល​ទឹក​ព្រែក​ដែលមាន ជម្រៅ​ត្រឹម​ចង្កេះ​បណ្ដាលឱ្យ​លង់ទឹក​ស្លាប់​កាលពី​វេលា​ម៉ោង​១០​និង​១៥ នាទី ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៤ ត្រង់ចំណុច ព្រែក​ក្មេង ស្ថិតក្នុង​ភូមិ​ព្រែក​ក្មេង ឃុំ ព្រែក​ក្មេង ស្រុក​ល្វាឯម ខណៈដែល ជន រងគ្រោះ​ទៅ​បោកគក់​សម្លៀកបំពាក់​នៅ​ទីនោះ​ហើយ​ជំងឺឆ្កួតជ្រូក​បាន​រើ​ឡើង ។​

 

​មន្ដ្រី នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ល្វាឯម​បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ប្រកាច់ ធ្លាក់ចូល​ទឹក​ត្រឹម​ចង្កេះ​ស្លាប់​នោះ​មាន ឈ្មោះ​សាយ ភាព ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជា​ក្រមុំចាស់ មុខរបរ​កសិករ បច្ចុប្បន្នរស់នៅ​ផ្ទះ​ជាមួយ​បងប្រុស​បង្កើត​ក្នុង ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ស្ដ្រី​រង​គ្រោះជា​ក្រមុំចាស់​ហើយ​នាង​មាន​ជំងឺ ឆ្កួតជ្រូក​ប្រចាំកាយ​បានមក ស្នាក់អាស្រ័យ ជាមួយ​បងប្រុស​បង្កើត ។ មួយរយៈ​ពេល កន្លងមកនេះ​ស្ដ្រី​រងគ្រោះ​តែងតែ​ប្រកាច់​ននៀល​ដី ។ 

 

​ប្រភពដដែល​បាន​បន្ដថា ពេល​ប្រកាច់​ម្ដងៗ​រូបគាត់​ជា​បង​និង​ប្រពន្ធ​តែងតែ ជួយសង្គ្រោះ​ប្អូនស្រី​បាន​គ្រប់ពេលវេលា​ទើប​មិន​បណ្ដាលឱ្យ​នាង (​ជនរងគ្រោះ​) បាត់បង់​ជីវិត​នោះទេ ។ នៅមុន​ពេល កើតហេតុ​ជនរងគ្រោះ​បាន​យក​សម្លៀកបំពាក់​មួយ​ចានដែក​ទៅ​បោកគក់​នៅលើ ស្ពាន​មាត់​ព្រែក​ខាងមុខផ្ទះ ។ ក្រោយពី ប្អូនស្រី​ទៅ​បោក​សម្លៀកបំពាក់​យូរពេក បងប្រុស​ជនរងគ្រោះ​ក៏បាន​តាមរក​ប្អូន ស្រី​តែ​ពេលទៅដល់​មាត់​ព្រែក​មិនឃើញ​ប្អូនស្រី​នៅ​បោក​សម្លៀកបំពាក់ ខណៈ នោះ​ក៍បាន​មុជទឹក​រាវរក​ប្អូនស្រី​ដល់​បាត​ព្រែក​ក៍បាន​រាវ​ប៉ះចំ​សព​តែ ម្ដង ។​

 

​មន្ដ្រី នគរបាល​ស្រុក​ល្វាឯម​បាន​បញ្ជាក់ថា បន្ទាប់ពី​បានឃើញ​សព​ជនរងគ្រោះ ហើយ​នោះ​បុរស​ជា​បងប្រុស​បាន​ស្រែក​សាច់ញាតិ និង​អ្នកជិតខាង​ជួយ​បង្ក​ឱ្យ មានការ​ភ្ញាក់​ផ្អើលឆោឡោ​ឡើង​ដឹង​ដល់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចុះទៅ ត្រួតពិនិត្យ​សព​ជនរងគ្រោះ​ព្រោះ​ខ្លាច​មិន មែន​ជា​ករណី​លង់ទឹក ។ តាម​ការ សន្និដ្ឋាន​របស់​សមត្ថ​កិច្ច ជំនាញ​ឱ្យដឹងថា ជនរងគ្រោះ​ស្លាប់​ដោយ សារ​លង់ទឹក​ខណៈដែល​ជំងឺឆ្កួតជ្រូក​រើ​ឡើង​ហើយ​បាន​ប្រកាច់​ធ្លាក់​ចូលទៅ ក្នុង​ទឹក ពេល​កំពុង​អង្គុយ​បោក​សម្លៀកបំពាក់​នៅលើ​ស្ពាន​មាត់​ព្រែក​ខាងមុខផ្ទះ ដោយ​ពុំ មាន​នរណាម្នាក់​ជួយសង្គ្រោះ​ទាន់ពេលវេលា ៕

26-6-2014 26-6-2014 (1)

 

Leave a Reply

(*) Required, Your email will not be published