លី​បា​វជី ប្រយ័ត្ន​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

, , Leave a comment

​ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខណៈដែល​កំពុង​បំពេញការងារ ហើយ​ត្រូវ​ឆក់​ចរន្តអគ្គិសនី​កាល​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៤ ស្ថិតក្នុង​ម​ហ៊ុន​ជី​ផ្កាយ​ប្រាំ ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។​

 

​ប្រភពពី​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​ជនរងគ្រោះ​បាន​លី​បាវ​ជីរ​បស់​ក្រុមហ៊ុន​ខាងលើ ពេល​បំ​ពេ​ញ​កា​រ​ងារ​នោះ​ក៏​ស្រាប់តែ​ជនរងគ្រោះ​ឈ្មោះ រ័ត្ន រស្មី ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លាប់​នៅនឹងកន្លែង​តែម្តង ។ ចំណែក​ម្នាក់ទៀត​ឈ្មោះ ម៉ុ​ន រី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែកត្រែង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែងកើតហេតុ​ក៏ត្រូវ​ឆក់​តែ​ត្រូវ​អ្នក​រួម​ការងារ​ជួយសង្គ្រោះ​ទាន់ពេលវេលា ហើយ​បញ្ជូនទៅ​មន្ទី​រ​ពេ​ទ្យ​​។​

 

​ក្រោយ​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ទៅ​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

25-6-2014

 

Leave a Reply

(*) Required, Your email will not be published