ជា​បុរស​ខ្លាំង ប្រើប្រាស់​កម្លាំង​កាប់​ស្ត្រី​ម្នាក់​របួស ព្រោះ​ដាក់​ម៉ូតូ​ទើស​ទែង​

, , Leave a comment

​រាជធានី​ភ្នំពេញ  ៖ ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់​ដោយសារ​ជនសង្ស័យ​កាប់​ជាច្រើន​កាំបិត ព្រោះតែ​រឿង​ដាក់​ម៉ូតូ​ផ្ញើ​ទើស​ផ្លូវ​ចូល​ផ្ទះ​រហូត​ទាល់​ពាក្យសម្តី គ្នា​ធ្វើ​ឲ្យ​ជនសង្ស័យ​យក​កាំបិត​កាប់​តែម្តង​កាលពី​វេលា​ម៉ោង​១១​និង ៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច​បុរី​កីឡា​អគារ​C ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

 

​ស្ត្រី​រងគ្រោះ ឈ្មោះ សោម បុប្ផា អាយុ​៣៩​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់​នៅក្នុង​សង្កាត់​កើតហេតុ​ខាងលើ បាន​រងរបួស​ធ្ងន់​ត្រូវបាន​ស្វាមី​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​ភ្លាមៗ​ផងដែរ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ សែន សុ​វ៉ាត​សុគន្ធ អាយុ​៣០​ឆ្នាំ ជា​ម៉ៅ​ការផ្ញើ​កង់​នៅ​បុរី​កីឡា​អគារ​C ដែលមាន​ទីតាំង​ជិត​ផ្ទះ​ស្ត្រី​រងគ្រោះ ។​ ​ប្តី​ស្ត្រី​រង គ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ​រូបនេះ​បានដាក់​ម៉ូតូ​ផ្ញើ​នៅក្នុង​បុរី កីឡា​អគារ​ខាងលើ ដោយ​ដាក់​ម៉ូតូ​ពេ​ស​ពេញ​ផ្លូវ និង​ទើស​ទល់​ក្នុងការ​ធ្វើដំណើរ​របស់​អ្នក​ដែលមាន​ទីលំនៅ​ជិត​នោះ ។ លុះ​ពេល​ប្រពន្ធ​របស់គាត់​ជជែក​ពី​រឿងនេះ​ទៅ​ជនសង្ស័យ​ធ្វើ​ឲ្យ​ជន សង្ស័យ​ខឹង​ក៏បាន​ប្រកែក​គ្នា​និង​ប្រើ​ពាក្យសម្តី​ធ្ងន់ៗ ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​ក៏​ទាញយក​កាំបិត​មក​កាប់​ប្រពន្ធ​របស់គាត់​ជា ច្រើន​កាំបិត​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​តែ​ម្ត ។​

 

​ប្រភពពី​សមត្ថ កិច្ច​ខណ្ឌ​៧​មករា​បាន​ឲ្យ​ដឹងថា ពេលដែល​ជនសង្ស័យ​កាប់​ស្ត្រី​រងគ្រោះ​ហើយ​បាន​ព្យាយាម​រត់គេច​រហូតដល់ សង្កាត់​ផ្សារ​ដេប៉ូ​២ ទើប​សមត្ថកិច្ច​ផ្សារ​ដេប៉ូ​២​ឃាត់ខ្លួន​បានប្រគល់​ជនសង្ស័យ​ឲ្យ​នគរបាល ខណ្ឌ​៧​មករា​ចាត់​ការបន្ត ។​ ​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ៕

24-6-2014 24-6-2014 (1)

 

Leave a Reply

(*) Required, Your email will not be published