ចោរលួច​គាស់​បន្ទប់​ជួល​នៅ​សង្កាត់​ទឹកថ្លា ស្វាគមន៍​រដូវ World Cup

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បន្ទប់​ជួល​មួយកន្លែង​ក្នុងនោះ​២​បន្ទប់​ត្រូវ​ចោរ​គាស់​ទ្វារ​ចូល​រើកកាយ​ប្រមូលយក ទ្រព្យសម្បត្តិ កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៤ ស្ថិត​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ខណៈ​ម្ចាស់​ចាក់សោ​ចេញទៅ​ធ្វើការ​។​

 

​បើតាម​ម្ចាស់​បន្ទប់​ឈ្មោះ យិន គឹម​សួរ បាន​ប្រាប់​ឱ្យដឹងថា បន្ទប់​របស់គាត់​ត្រូវ​ចោរ​ចូល​រើកកាយ អីវ៉ាន់​រប៉ាត់រប៉ាយ​ពេញ​បន្ទប់ ហើយ​លុយ​ដែល​គាត់​ខំ​សន្សំ​យូរ​មកហើយ​ចំនួន​៥០០​ដុល្លារ​ដាក់​ក្នុង ទូ​ខោអាវ ចោរ​ប្រមូលយក​អស់​គ្មាន​សល់ ។​

 

​ប្រភពពី​ប្រជាពលរដ្ឋ​ឱ្យដឹងថា ករណី​ចោរលួច គាស់​ផ្ទះ​កើត​ឡើងជា​ញឹកញាប់​ក្នុង​សង្កាត់​ទឹកថ្លា ហើយ​កន្លងមក ពេល​ប្រជាពលរដ្ឋ​រាយការណ៍​ពីបទ​ល្មើស​កើតឡើង​ក្នុង​មូលដ្ឋាន សមត្ថកិច្ច​ហាក់ដូចជា​យឺតយ៉ាវ​ក្នុងការ​ចុះមក​អន្តរាគមន៍ ៕

 20140623_122519 20140623_122948

20140623_114724

 

Leave a Reply

(*) Required, Your email will not be published