ទៅ​ឌុប​ប្អូន​ចេញពី​ធ្វើការ ត្រូវ​ម៉ូតូ​បុក​របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់​មនុស្ស​៣​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​វេលា​ម៉ោង​៧​និង​០៥​នាទី​យប់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៤ នៅលើ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ខាងលិច​វ​ង្វ​ង់​មូល​វិមានឯករាជ្យ កណ្តាល​ក្រុង ក្នុង​សង្កាត់​ប្អេ​រ ក្រុង​កំ​ព​ង់​ឆ្នាំ​ង ខេត្តកំពង់ឆ្នាំង​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ប៊ិន វណ្ណៈ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ទី​៦ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​បើក​ម៉ូតូ​ម៉ា​កវេ​វ​អាល់​ហ្វា ពណ៌​ស្លែ អត់​ស្លាក​លេខ ឌុប​ប្អូនស្រី​ចេញពី​ធ្វើការ​នៅ​រោងចក្រ​អ៊ឹម​វ៉េ ។ លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​ដែល​បើក​ដោយ​ឈ្មោះ នៅ ស៊ី​នឿន អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឆ្កែ​ហែក​ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុ​ង​ទិ​ស​ដៅ​​ច្រាស​គ្នា បណ្តាល​ឲ្យ​របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់ ។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះទៅ​កន្លែង​កើ​ហេតុ​ធ្វើ​អន្តរាគមន៍ និង​យក​ម៉ូតូ​ទាំង​២​ទៅ​រក្សា​នៅ​អធិការដ្ឋាន ដើម្បី​រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ ។ ចំណែក​ជនរងគ្រោះ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​៕

 20-6-2014 (2) 20-6-2014 (3)

20-6-2014 (1)

 

Leave a Reply

(*) Required, Your email will not be published