ព្រោះតែ​សុរា ធ្វើ​ឲ្យ​ព្រះចៅអធិការ ព្រះសង្ឃ និង​កូនសិស្ស វត្ត​ទួល​ក្រសាំង បាត់បង់​អាជីព​

, , Leave a comment

​ខេត្តកណ្តាល ៖ រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី រសៀល​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច ផ្លូវ​លេខ​២១ ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល ដែល​បណ្តាល​ឲ្យ​ក្រឡាប់​រថយន្ត​ធ្វើ​ឲ្យ​ព្រះសង្ឃ​៣​អង្គ និង​កូនសិស្សលោក​ម្នាក់ទៀត​បា​ន​រងរបួស​ស្រាល ព្រោះតែ​សុរា ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង ម៉ាក​ប៉ា​ហ្សេ​រ៉ូ ពណ៌​ទឹកប្រាក់ ភ្នំពេញ ២F-០០០៣ បើកបរ​ដោយ ព្រះសង្ឃ​ព្រះនាម ខាន់ ហេង ព្រះជន្ម ៥៦ វស្សា ជា​ចៅអធិការ​វត្ត​ទួល​ក្រសាំង មាន​ទីលំនៅ​ស្រុក​បាទី ខេត្តតាកែវ រួម​ដំណើរ​មាន​គ្នា​ចំនួន​៤​នាក់ ១-​ព្រះសង្ឃ​ព្រះនាម ផង់ មាស ព្រះ​ជន្ន​៧០​វស្សា​មាន ទីលំនៅ ភូមិ​-​ឃុំ​ក​ណ្ដោ​ក ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​គង់នៅ​វត្ត​ទួល​ក្រសាំង ទី​២-​ព្រះសង្ឃ​ព្រះនាម ផន សុខុម ព្រះ​ជន្ន​៥០​វស្សា មាន​ទីលំនៅ ភូមិ​ពូ​មិត្ត ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល គង់នៅ​វត្ត​ទួល​ក្រសាំង ទី​៣-​ព្រះសង្ឃ​ព្រះនាម ស៊ឹម ស៊ុន​ហុង ព្រះ​ជន្ន​១៧​វស្សា មាន​ទីលំនៅ ភូមិ​-​ឃុំ​ក្រោម ស្រុក​មុខកំពូល ខេត្តកណ្ដាល គង់នៅ​វត្ត​ទួល​ក្រសាំង និង​ទី​៤-​ឈ្មោះ សុខ ឡេង ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​ជា​កូនសិស្ស លោក ភូមិ​-​ឃុំ​ក្រោម ស្រុក​មុខកំពូល​ខេត្តកណ្ដាល បាននាំគ្នា​ធ្វើដំណើរ​ចេញពី វត្ត​ទួល​ក្រសាំង​ទៅ​បុណ្យសព ឪពុក​ព្រះ​តេជគុណ ខាន់ ហេង នៅ​ភូមិ​តា​អី​ឃុំ​បា​ស្រែ ស្រុក​អង្គ​បូរី ខេត្តតាកែវ ។ លុះ​ពេលធ្វើ​ដំណើរ មកដល់ ភូមិ​ទេព​អរជូន​ឃុំ​កោះ​ខែល រថយន្ត​ក៏​ធ្លាក់​ផ្លូវ បណ្ដាល​ឲ្យ​បុក​បាក់​ស្លាក​មណ្ឌល​សុខភាព ឃុំ​កោះ​ខែល​-​បាក់​បង្គោល​ភ្លើង​មួយ​ដើម លេខ​NR៨៥៧ បាក់​ដើម​អំពិល​ទឹក​មួយ​ដើម ។

 

​ក្រោយពី​បាន​ផ្សឹក​រួចហើយ លោកសង្ឃ​ដែល​ផឹកស្រា ហើយ​បើករថយន្ត​នោះ​ត្រូវបាន សមត្ថកិច្ច នាំទៅ​ខ្លួន​ទៅ​សាកសួរ ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​៕

Pheak-00172 Pheak-00164 Pheak-00165

 

Leave a Reply

(*) Required, Your email will not be published